អន្តរជាតិ ៖ មនុស្ស ៧ នាក់នៅតែបន្តការបាត់ខ្លួន ស្របពេលមនុស្សមួយនាក់ បានស្លាប់បាត់
បង់ជីវិត បន្ទាប់ពីមានគ្រោះថ្នាក់លើដែនទឹក ភាគកណ្តាលប្រទេសចិន គឺនៅក្នុងខេត្ត Hunan
នេះបើតាមការអះអាងអោយដឹងពីអាជ្ញាធរក្នុងស្រុកប្រទេសចិន កាលពីថ្ងៃច័ន្ទ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុហេតុលិចទូកលើដែនទឺកមួយនេះ បានកើតឡើងនៅវេលា
ទាបភ្លឺ ម៉ោង ៣ ថ្ងៃអាទិត្យ កន្លងទៅនេះ ខណៈពេលដែលវាដឹកអ្នកដំណើរ ១១ នាក់ទៅកាន់
តំបន់ទីប្រជុំជន Pingkou លុះពេលទៅដល់កន្លែងកើតហេតុ ទូកនោះក៏បានលិចតែម្តង ដែល
បានបណ្តាលអោយមនុស្ស ៧ នាក់បានបាត់ខ្លួន មួយនាក់បានស្លាប់ ស្របពេលដែល ៣នាក់
ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ។
ទន្ទឹមនឹងនេះ លោក Li Guoxiang នាយកចាត់ការទូទៅ នៃនាយកដ្ឋានផ្សព្វផ្សាយជាសាធារ
ណៈ បានបញ្ជាក់ថា លោក Xia Xinan ដែលត្រូវជាម្ចាស់កម្មសិទ្ធនៃទូកនោះ រួមទាំងលោក Liu
Zunqun ដែលជាអ្នកបើកបរទូកដែលបានលិចនោះ ត្រូវបានធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះ
អាសន្ន ដើម្បីធ្វើការស៊ើបអង្កេត ស្របពេលដែលការអន្តរាគមន៍ក្នុងការជូយសង្គ្រោះកំពុងតែ
ដុតដៃដុតជើងនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily