CamNews

រថយន្ត 

រថយន្ត Audi RS5 ម៉ូដែលថ្មី ២០១៤ បំពាក់កៅអីអង្គុយស្លាបប្រចៀវ ដ៏ទំនើប និង ចម្លែកបំផុត

Audi គឺជាម៉ាករថយន្ត ដ៏ល្បីល្បាញ នៅលើពិភពលោក អស់រយៈពេលជាយូរមកហើយ រហូតមកដល់
បច្ចុប្បន្ននេះ រថយន្ត Audi បានធ្វើការផ្លាស់ប្តូររូបរាងរបស់ខ្លួន ពីមួយជំនាន់ទៅជំនាន់កាន់តែមានភាព
ទាក់ទាញ។

ថ្មីៗ នេះ ក្រុមហ៊ុនផលិត រថយន្ត Audi បានបង្ហាញខ្លួនរថយន្ត  ម៉ូដែលថ្មី ឆ្នាំ២០១៤  មួយស៊េរីទៀតដ៏
ស្រស់សង្ហា គឺរថយន្ត Audi RS5 ជារថយន្តដ៏ប្រណិត និងទំនើបបំផុតជាមួយនឹងរូបរាងខាងក្រៅ និង
ខាងក្នុងបានបំពាក់នូវ  ប្រព័ន្ធបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះ ទំនើប និង បានបំពាក់ជាមួយនឹង កៅអីអង្គុយ
ខាងក្នុងមានរាងស្លាបប្រចៀវ នៅផ្នែកខាងមុខ ដ៏ស្រស់ស្អាត និង អំពូលបំភ្លឺផ្លូវមុខក្រោយ LED។

ជាពិសេស រថយន្ត Audi RS5 ម៉ូដែលថ្មី ដ៏ស្រស់សង្ហានេះ មានកម្លាំងម៉ាស៊ីនខ្លាំងដល់ទៅ  ៨ម៉ាស៊ីន
អាចបើកបរបានល្បឿន ១៧៤ម៉ាយ/ម និង មានតម្លៃ ៦,៩៦០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Car 2014 Audi RS5