ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែ កញ្ញា ឆ្នាំ២០១៤នេះ ដោយផ្អែកតាមសារព័ត៌មាន ក្នុងប្រទេសរបស់ម៉ាឡេស៊ី Bernama បានឲ្យដឹង ថា នៅយប់ ថ្ងៃ ពុធ ម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជួនម៉ាឡេស៊ី លោក លូវ តងង ឡៃ បាន
និយាយ ថា របាយការណ៍បឋម ស្តីពីសោកនាដកម្មធ្លាក់ យន្ត ហោះ ម៉ាឡេស៊ី MH17 នឹងត្រូវចេញ ផ្សាយ នៅក្នុងខែនេះ ដោយការស៊ើបអង្កេតកន្លងមក ត្រូវបានធ្វើឡើងនៅ ប្រទេសហូឡង់អស់រយៈ ពេលជាង ១ខែ កន្លះមកហើយ។
លោក លូវ ដែលបានចូលរួមក្នុងពិធីជប់លៀងមួយនៅ វិមាន ចាស៊ី ម៉ាឡាកា បានថ្លែងបន្តថា វាពិត ជាសំខាន់ណាស់ ដែលចាំបាច់ត្រូវតែផ្តល់ព័ត៌មាន លម្អិត ក្នុងការស្វែងរកពីមូលហេតុនៃ សោកនាដ កម្មនេះ។ "វាមានរបាយការណ៍មួយតែប៉ុណ្ណោះ ដែលចេញផ្សាយដោយ ក្រុមស៊ើប អង្កេតរបស់ ហូ ឡង់ ដែលប្រទេសយើង(ម៉ាឡេស៊ី) ទទួលស្គាល់។ ចំពោះរបាយការណ៍ ឯទៀត ដែលធ្វើដោយ ប្រ ទេសដទៃ គឺពុំអាចយកជាការនោះទេ"។
លោកក៏បានបញ្ជាក់ផងដែរ ជន រងគ្រោះ ដែលត្រូវបានកំណត់សម្គាល់ជាជនជាតិ ម៉ាឡេស៊ី មាន ចំនួន ៣៣ នាក់ដែលមានវត្តមាន ក្នុងយន្តហោះ ដែលបានធ្លាក់នោះ ។ គួររំឭកផងដែរថា កាលពី ថ្ងៃទី១៧ ខែកក្កដា ជើងហោះហើរយន្តហោះម៉ាឡេស៊ី MH 17 ដែលធ្វើដំណើរចេញពីទីក្រុង Ams - terdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង គូឡាឡាំពួ បាន ធ្លាក់នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យ មនុស្សទាំងអស់ ២៩៨ នាក់ ស្លាប់នៅលើយន្តហោះនោះ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ