CamNews

ព័ត៌មានអន្តរជាតិ 

យុវតីវ័យ ២០ ឆ្នាំ​ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ​ បានស្លាប់បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ យុវតីវ័យ ២០ ឆ្នាំ ជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានរកអោយឃើញថា បាន
ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ    ពោលគឺ  រយៈពេលមួយអាទិត្យក្រោយ បន្ទាប់ពីមានការ
វាយប្រហារពីសំណាក់ឆ្លាមសមុទ្រ ខាំដាច់ដៃរបស់នាងម្ខាង កាលពីសប្តាហ៍កន្លងទៅ នៅឯ
ឆ្នេរសមុទ្រ   Makena  កោះ  Maui  សហរដ្ឋអាមេរិក  នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួររំឭកផងដែរថា ជនរងគ្រោះដែលជាយុវតី វ័យ ២០ ឆ្នាំរូបនោះ មានឈ្មោះថា Jana Lutte-
ropp ហើយករណីឆ្លាមកំណាច   មានឱកាសក្នុងវាយប្រហារនោះ    អាចធ្វើទៅបាន ខណៈ
ពេលដែលជនរងគ្រោះ កំពុងតែលេងកីឡា snorkeling នៅកន្លែងកើតហេតុ។

សេចក្តីថ្លែងការណ៍ចេញដោយម្តាយ ក៏ដូចជា  បងប្អូនស្រីរបស់ជនរងគ្រោះអោយដឹងថា​ ៖
ជាការពិត Jana ពិតជាតស៊ូជាខ្លាំងក្នុងការបន្តរស់រៀនមានជីវិត តែការខិតខំប្រឹងប្រែងតស៊ូ
របស់គាត់ ត្រូវបានបញ្ចប់នៅក្នុងថ្ងៃនេះ ។

ដោយឡែក  ប្រភពសារព័ត៌មានដដែលបន្ថែមថា  មិនទាន់បានដឹងច្បាស់នៅឡើយនោះទេ
ថាតើ ឆ្លាមប្រភេទណាមួយ   ដែលបានបើកការវាយប្រហារលើកនេះ  ។  គួរបញ្ជាក់ផងដែរ
នេះជាករណីវាយប្រហារ  ពីសំណាក់ឆ្លាមសមុទ្រលើកទី  ៧  ហើយនៅក្នុងដែនទឹកនៃប្រជុំ
កោះ Hawaiian ខណៈជាលើកទី ៤ នៅកោះ Maui  នេះតែម្តង៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ចាប់ឃាត់ខ្លួនក្មេងទំនើង  ៣   នាក់  ក្រោយបាញ់សម្លាប់ ​សិស្សវិទ្យាល័យមា្នក់  ថាជាការ
កំសាន្តរបស់ខ្លួន

- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស  ខណៈ ៣  ៧  នាក់ស្លាប់  ក្រោយរថយន្តប៊ើស  បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ

- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើរាប់សិប ក្បាល រួចចេញ
ពីកសិដ្ឋាន

ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ