ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣៥ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាង
អណោចអធម បន្ទាប់ពីរថយន្តប៊ើសមួយគ្រឿង បានបោលធ្លាក់ជ្រោះជ្រៅនៅតំបន់ភ្នំមួយ
កន្លែង កាលពីម្សិលមិញនេះ នៅឯប្រទេសម៉ាឡេស៊ីនេះបើយោងតាមការដកស្រង់សេចក្តី
ថ្លែងការណ៍ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Bernama ។
លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា ក្នុងនោះ ក្រុមមនុស្ស ១៦ នាក់ផ្សេង
ទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ផងដែរ
ខណៈពួកគេ បានទទួលរងរបួសធ្ងន់ និងស្រាល ។
គួររំឭកផងដែរថា រថយន្តទេសចរណ៍មួយគ្រឿងនោះ ដឹកអ្នកដំណើរទាំងអស់ ៥៣ នាក់
ដោយឡែក ក្នុងចំណោមជនរងគ្រោះស្លាប់បាត់បង់ជីវិត ទាំងអស់ក្នុងនោះរួមជនជាតិ
បង់ក្លាដេស ថៃ និង ចិន ខណៈពេលដែលអ្នកបើកបររថយន្តប៊ើសមួយនេះ ក៏បានស្លាប់
បាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុនេះផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Bernama អះអាងបន្ថែមថា រថយន្តប៊ើសមួយគ្រឿងនេះ បានធ្វើ
ដំណើរចុះចំណោទពីតំបន់ Genting Highlands ខណៈពេលនោះ ក៏បានជួបនឹងឧបទ្ទេវ
ហេតុនេះតែម្តង ដោយបោលធ្លាក់ចូលជ្រោះជ្រៅជម្រៅដល់ទៅ ៦០ ម៉ែត្រឯណោះ ករណី
គ្រោះថ្នាក់លើកនេះ បានកើតឡើងនៅតំបន់ភ្នំ ជិតទីក្រុង Kuala Lumpur។ មូលហេតុ
ដែលបានបណ្តាលអោយកើតមានឡើង នូវសោកនាដកម្មមួយនេះ មិនទាន់បានដឹងច្បា
ស់នៅឡើយនោះទេ៕
* ព័ត៌មានមួយចំនួនផ្សេងៗទៀត មាននៅខាងក្រោម ៖
- ផ្អើលទស្សនាវីដេអូ ក្រុមមនុស្សមិនខ្លាចស្លាប់ ជាង ៤ សែនដង ក្នុងរយៈពេល ត្រឹមតែ
១០ ម៉ោង តែប៉ុណ្ណោះ
- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំ
សាន្តរបស់ខ្លួន
- វីដេអូ តារាសម្តែងប្រុសអាមេរិក រួចផុតពីសេចក្តីស្លាប់ ខណៈរថយន្តទំនើប ឆាបឆេះ
យ៉ាងសន្ធោសន្ធៅ
ដោយ ៖ ពិសី
ប្រភព ៖ CNN