CamNews

ព័ត៌មានអន្តរជាតិ 

រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើរាប់សិប ក្បាល រួចចេញ ពីកសិដ្ឋាន

ព័ត៌មានអន្តរជាតិ ៖  យោងតាមសម្តីមន្រ្តីផ្លូវការក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថា កាត
ព្វកិច្ចក្នុងការស្រាវជ្រាវ តាមប្រមាញ់មកវិញនូវក្រពើជាច្រើនក្បាល ដែលបានរួចចេញពីទ្រុង
នោះ នៅតែបន្តមាន ក្រោយពីទឹកជំនន់ដ៏ធំមួយ បានវាយប្រហារ  រលំបាក់ជញ្ជាំង កសិដ្ឋាន
ចិញ្ចឹមក្រពើមួយកន្លែង ក្នុងខេត្ត Guangdong ប្រទេសចិន ។

គួររំឭកផងដែរថា  មកទល់នឹងរសៀលថ្ងៃពុធ ម្សិលមិញនេះ  ក្រពើ ២០ ក្បាលត្រូវប្រមាញ់
ជាប់បានមកវិញ ខណៈអា ៤  ក្បាលធំផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ។ លើសពី
នេះ បើយោងតាមសារព័ត៌មានក្នុងស្រុក Chen Chuken  អោយដឹងថា  កសិដ្ឋានចិញ្ចឹមក្រ
ពើឯកជនមួយកន្លែង ដែលមានទីតាំងស្តិតនៅក្នុងក្រុងLongtian នោះ ជញ្ជាំងនៃកសិដ្ឋាន
មួយនេះផ្ទាល់ បានបាក់ និងដួលរលំ   ខណៈពេលដែលមានគ្រោះទឹកជំនន់  បន្ទាប់ពីមាន
ការវាយប្រហារដោយគ្រោះធម្មជាតិ ព្យុះទីហ្វុង កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។

 

ជាការពិត ករណីរួចសត្វក្រពើជាច្រើនក្បាលខាងលើនេះ ហើយបានធ្វើអោយប្រជាជននៅ
ក្នុងតំបន់មានការព្រួយបារម្ភជាខ្លាំង   រហូតដល់ថ្នាក់ មានពាក្យចចាមអារ៉ាមនៅក្នុងប្រព័ន្ធ
អ៊ិនធើណេតថា     មានមនុស្សពីរនាក់ហើយ  ត្រូវបានក្រពើវាយប្រហារ ។  ដោយឡែកបើ
យោងតាមសម្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានម្នាក់ មាននាមត្រកូល  Huang អោយដឹងថា ពួក
យើងពិតជាមានការព្រួយបារម្ភជាខ្លាំង    ក៏ព្រោះតែបានលឺថា  ក្រុមមនុស្សមួយចំនួនបាន
ឃើញសត្វក្រពើទាំងនោះ មានវត្តមានហែលនៅក្នុងទឹកជំនន់ នៅក្នុងទន្លេ។

យ៉ាងណាមិញ     មកទល់នឹងពេលនេះ  មិនទាន់មានរបាយការណ៍ណាមួយ បញ្ជាក់អោយ
ដឹងនៅឡើយនោះទេ  ថាពិតជាមានការវាយប្រហារ  ពីសំណាក់ក្រពើមែននោះ ។ ផ្ទុយទៅ
វិញ ម្ចាស់កសិដ្ឋាន ក៏ដូចជា មន្រ្តីជំនាញ ក៏កំពុងតែសហការគ្នាតាមប្រមាញ់ក្រពើទាំងនោះ
ត្រលប់មកវិញ អោយខានតែបាន៕

* ព័ត៌មានមួយចំនួនផ្សេងៗទៀត ដែលទើបតែនឹងកើតឡើង មាននៅខាងក្រោម ៖

- ខ្លោចចិត្ត​     ៖ ១៦​ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់  ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ

- ផ្អើលទស្សនាវីដេអូ  ក្រុមមនុស្សមិនខ្លាចស្លាប់​​​  ជាង៤ សែនដង   ក្នុងរយៈពេល ត្រឹមតែ
១០ ម៉ោង តែប៉ុណ្ណោះ

- ចាប់ឃាត់ខ្លួនក្មេងទំនើង  ​​៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំ
សាន្តរបស់ខ្លួន

ដោយ ៖​ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: China escaped crocodile Shantou Guangdong