CamNews

តារា 

អេឡិច ហ្សូរ៉ា បណ្ដើរ សោភ័ណ្ឌ លីនដា បញ្ឈឺចិត្តគូស្នេហាចាស់

ភ្នំពេញ៖  លោក អេឡិច ហ្សូរ៉ា ជាតារាសម្តែង និង ជាសមាជិកក្រុមដើរម៉ូដ Sun Super Model
បានបង្ហើបប្រាប់ ឱ្យដឹងថា មួយរយៈនេះ បើនិយាយពីការងារ សិល្បៈរបស់លោក គឺមានការមមា
ញឹក ជាខ្លាំង ស្ទើរកពេលសម្រាក់គ្មាន។ ចំណែកឯរឿង ស្នេហាលោកថា នៅមិនទាន់ប្រាកដ នៅ
ឡើយទេ។

និយាយឆ្លើយឆ្លងតាមទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY នារសៀលថ្ងៃទី១២ ខែមិថុនា
ឆ្នាំ២០១៣ តារាសម្តែងខ្ពស់ស្រឡះ លោក អេឡិច ហ្សូរ៉ា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ការ
ងារសិល្បៈ គឺរវល់ច្រើន ហើយក៏កំពុងតែដំណើរការ ទៅមុខយ៉ាងរលូន អាចនិយាយបានថា
ទទួលបានជោគជ័យ ខ្លាំងជាងពេលមុនៗ។

លោក អេឡិច ហ្សូរ៉ា បាននិយាយបន្តលាយលំ នឹងសំណើចហាក់ដូចជាមែនផងលេងផង ថា
បើនិយាយឱ្យត្រង់ៗទៅគឺកំពុងតែត្រូវប៉ាន់ ។ ទទ្ទឹមនឹងនេះ ក៏ហត់បន្តិចដែរ ព្រោះថា ក្រៅពីការ
ងារសិល្បៈ ខ្ញុំក៏ជាគ្រូបង្រៀនមួយរូបផងដែរ ដូច្នេះពេលខ្លះរកតែពេលសម្រាក់មិនបានផង។
អេឡិច ហ្សូរ៉ា បានឲ្យដឹងទៀតថា ក្នុងវិស័យសិល្បៈសព្វថ្ងៃ លោករវល់ច្រើនដូចជា ការដើរម៉ូដ
ធ្វើជាពិធីករ ក្នុងកម្មវិធីមួយចំនួន របស់បណ្តាក្រុហ៊ុនផ្សេងៗ ហើយជាងនេះទៅទៀតគឺ បច្ចុប្បន្ន
លោកកំពុងតែថតសម្តែងក្នុង ខ្សែភាពយន្តរឿងខ្មោច ឲ្យផលិតកម្មក្នុងស្រុកមួយ។ 

តារាប្រុសរូបនេះ បានបន្ថែមថា រឿងដែលលោកកំពុងតែថតនេះ ជាប្រភេទរឿងដុំ ដែលរហូត
មកដល់ពេលនេះ គឺដំណើរការថតបានប្រហែលជា៤០ ភាគហើយ។ លោក មិនបានបញ្ជាក់
ប្រាប់ ពីចំណងជើងនៃខ្សែរឿងទេ គឺគ្រាន់តែប្រាប់ថា រឿងនេះនៅពេលថតចប់រួចរាល់ហើយ
នោះ នឹងមានចាក់បញ្ចាំងនៅក្នុងរោងកុន មួយចំនួនក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ អេឡិច ហ្សូរ៉ា ក៏បានបង្ហាញពីមហិច្ចតារបស់ខ្លួនថា រាល់ថ្ងៃនេះ ក្រៅពីការតួសម្តែង
និង ការដើរម៉ូដនោះ លោកក៏មានបំណងចង់ក្លាយ ទៅជាអ្នកច្រៀងព្រោះថានៅពេលដែលលោក
ចេះ ច្រៀងមួយទៀត គឺសិល្បៈរបស់លោកកាន់តែមានភាពល្អ ប្រសើថែមមួយកម្រិតទៀត។ យ៉ាង
ណាក្តី អេឡិច ហ្សូរ៉ា បានបញ្ជាក់ថា ឥឡូវនេះលោកកំពុងហាត់រៀនច្រៀង ហើយសង្ឃឹមថា នឹង
អាចសម្រេច បាននៅថ្ងៃមុខជាមិនខាន។

ចំណែកឯរឿងជីវិតស្នេហា ឯកជនផ្ទាល់ខ្លួនវិញ ត្រូវបាន លោក អេឡិច ហ្សូរ៉ា បានឱ្យដឹងថា បើ
ទោះបីជាពេលនេះ លោក កំពុងតែមានទំនាក់ទនង ជាមួយកញ្ញា សោភ័ណ្ឌ លីនដា ក៏ពិតមែន
ប៉ុន្តែលោកមិនទាន់ច្បាស់ នៅឡើយទេ ថា ទៅថ្ងៃមុខទៀតវានឹងទៅជាយ៉ាងណានោះ ព្រោះឥឡូវ
នេះ គឺស្ថិតក្នុងការមើលចិត្តគ្នាទៅវិញទៅមកនៅឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ដែលជាថ្ងៃលោក គង់ រ៉ាយុទ្ធ រៀបចំពិធីឡើងគេហ
ដ្ឋានថ្មី និងសម្ពោធហាងផងនោះ គេសង្កេតឃើញលោក អេឡិច ហ្សូរ៉ា បានបណ្ដើរនាង សោភ័ណ្ឌ
លីនដា ក្នុងទឹកមុខញញឹមញញែម ស្និទ្ធស្នាលគ្នា ខណៈវត្តមានកញ្ញា គង់ ចាន់រដ្ឋា ក៏បង្ហាញនៅ
ក្នុងកម្មវិធីនោះដែរ។ ទង្វើបែបនេះត្រូវបានគេគិតថា លោកហាក់មានចេតនាចង់បញ្ឈឺចិត្តសង្សារ
ចាស់ ព្រោះពេលនោះ នាង គង់ ចាន់រដ្ឋា បានទម្លាក់ទឹកមុខស្រពាប់ស្រពោន ពេលឃើញអ្នកទាំង
ពីរ ល្អូកល្អិនគ្នានៅចំពោះមុខ។

គួរំឭកថា តារាសម្តែងនិង ជាអ្នកដើរម៉ូដ លោក អេឡិច ហ្សូរ៉ា មុននេះត្រូវបានគេដឹងថា លោកបាន
ផ្តាច់ទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង គង់ ចាន់រដ្ឋា។ ប៉ុន្តែការបែកគ្នានេះមិនទាន់ទាំងបាន
ប៉ុន្មានផង ក៏ធ្លាយដំណឹងថាលោក អេឡិច ហ្សូរ៉ា ទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយកញ្ញា សោភ័ណ្ឌ
លីដា ដែលជាមនុស្សម្នាក់ ស្ថិតនៅក្នុងចង្កោមអ្នកសិល្បៈ ដូចគ្នាយ៉ាងប្រងើយទៅវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: alex roza entertainment khmer star