CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធ Monaco សរសើរការលេង របស់ Arsenal ខណៈដែល ចាញ់ក្រោមជើងក្រុម របស់ខ្លួន ៣ ទល់ ១

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ ក្រុម Monaco បានបង្ហាញស្នាមញញឹម នឹង សញ្ញាមេដៃ​ទៅកាន់​​Wenger ក្រោយពីកីឡាករ បានជួយក្រុម​ផ្តួល Arsenal ត្រឹមពិន្ទុ ៣ ទល់នឹង ១ ។ 

កីឡាករ Dimitar Berbatov បានសម្ដែងការចាប់អារម្មណ៍ និង កោតសរសើរដល់​ ការរៀបចំ​របស់ក្រុម Arsenal ​​ខណៈដែលក្រុមទាំង ពីរប្រកួតគ្នាកាលពីព្រឹកមិញ ក្នុងជំនួបប្រកួត Champions League ។

Dimitar Berbatov បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា​ សម្រាប់ការលេង របស់ Arsenal ចំពោះគាត់​គឺជាការរៀបចំក្បួន បាលល្អ​ ហើយស្មោះត្រង់បំផុត ដែលកន្លងមកការលែងបែបនេះ គឺគាត់ចូលចិត្ដ ។​ដំណើរការណ៍នៃក្បាច់លេង គឺមានភាពប្រទាក់គ្នាបានល្អ ដោយការបោះបាល់ របស់ពួកគេ​ មានលក្ខណៈ​ច្បាស់លាស់ ចំៗគោលដៅ ពោល ការលេងពិតជាស្អាត បំផុត ។ 

Dimitar Berbatov ក៏ធ្លាប់មានប្រវត្ដិលេងឲ្យ ក្រុមក្នុង ទឹកដីអង់គ្លេសផងដែរ កាលគ្រាដែលគាត់ ធ្លាប់​លេងឲ្យ Man United និង Tottenham Hotspur មុនពេលគាត់ត្រូវផ្ទេរជើងចេញទៅលេង​ក្នុងទឹកដី ប្រទេសបារាំង ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ squawka


Tags: Sport News​ Arsenal Monaco