CamNews

តារា 

ផន ស្រីខួច គ្មានឱកាស បង្ហាញមុខក្នុងកម្មវិធី ប្រគំតន្រ្តីដ៏ធំរបស់ហង្សមាស

ភ្នំពេញ៖ សល់តែដប់ថ្ងៃទៀតទេ ការប្រគំតន្រ្តីធំប្រចាំឆ្នាំ របស់ហង្សមាស Best of the best
2013 នឹងមកដល់ហើយ តារាចម្រៀងស្រីប្រុសជាច្រើន បានសម្រិតសម្រាំង បទចម្រៀង
នឹងក្បាច់រាំ នឹងស្ទីលស្លៀកពាក់ប្លែក ដើម្បីបង្ហាញទស្សនិកជន។ ដោយឡែក ផន ស្រីខួច តារាចម្រៀងចំណូលថ្មីរបស់ហង្សមាសវិញ បែរជាអវត្តមានគួរឲ្យ សោកស្ដាយជាទីបំផុត
សម្រាប់តារាល្បីដូចរូបនាង ដែលមិនបានជាន់ឆាក ប្រគំតន្រ្តីដ៏ធំសម្បើប តែមួយគត់ប្រចាំ
ឆ្នាំ។

ជំនួបផ្ទាល់នៅក្នុងកម្មវិធីថត MTV បទកន្ត្រឹមរបស់ហង្សមាស ស្រីស្អាត ផន ស្រីខួច បាន
រៀបរាប់ប្រាប់ LookingTODAY ថា មូលហេតុដែលនាងមិនបាន ឡើងឆាកតន្រ្តីធំនោះដោយ
សារ តែនាងមិនទាន់មានបទបែបយុរវ័យ ហើយក៏មិនទាន់មានបទញាក់កន្ត្រាក់អារម្មណ៍ដូច
តារាចម្រៀងដទៃ។ តែយ៉ាងណានាងមិនឡើងក៏អត់បញ្ហាដែរ អ្វីដែលសំខាន់ពេលនេះនាង
កំពុងពង្រឹងបទបែបប្រជាប្រិយសិន ព្រោះនាងមិនមែន តារាចម្រៀងសម័យនោះទេ ហើយ គ្រាន់តែបទកន្រ្តឹមសោះនាងបានដល់ទៅ៥បទទៅហើយ នៅបទសម្រាប់អបអរសាទរបុណ្យ
ចូលឆ្នាំ ប្រពៃណីខ្មែរចំនួន១០បទ ដែលបញ្ជាក់ថានាងពិតជាមិនធម្មតានោះទេ។

ស្រីខួច បន្តថា នៅដើមខែមេសាខាងមុននេះនាងនឹងទៅសម្ដែងនៅសហរដ្ឋអាមេរិច។ នាង
បន្តទៀតថា ឆ្នាំនេះមិនបានឡើងជាន់ឆាក Best of the Best តែឆ្នាំក្រោយនាងមិនបន្ធូរដៃ
នោះទេ ព្រោះនាងអាចច្រៀងបានបទ គ្រប់ប្រភេទមិនមែនតែបទបែបប្រពៃណីនោះទេ។

សម្រាប់ព្រឹត្តិកាណ៍ប្រគំតន្រ្តីធំបំផុតរបស់ហង្សមាសឆ្នាំនេះ បាត់តារាចម្រៀងច្រើនណាស់
ដូចជា តារាចម្រៀងដែលរងការិះគន់រឿងចម្លងស្ទីលពីគេ ណុប បាយ៉ារឹទ្ធ តារាចម្រៀង សា
ពូនមីដាដា តារាចម្រៀងរបស់ក្រសួងទេសចរណ៍ ស៊ុន ស្រីពេជ្រ តារាចម្រៀងសំឡេងរដឺន
មានស្នេហ៍លោក យក់ ដួងតារា ហើយចុងក្រោយ គឺស្រីស្អាត ផន ស្រីខួចនេះឯង ។ មានន័យថាស្រីខួចមិនបានច្រៀងក្នុងការប្រគំតន្រ្តីដ៏ធំសម្បើម មិនមែនជារឿងចម្លែកនោះទេ ព្រោះតារាចម្រៀងផ្សេងក៏អវត្តមានដូចនាងដែរ មិនមែនមានតែនាងម្នាក់ឯងនោះទេ៕

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: phorn nida nov sinoeun entertainment khmer stars