អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបាន
ចេញផ្សាយកាលពីថ្ងៃទី ១០ ខែធ្នូ ម្សិលមិញនេះ អោយដឹងថា មន្រ្តីជាន់ខ្ពស់ចិនម្នាក់ត្រូវបាន
បណ្តេញចេញពីមុខតំណែង បន្ទាប់ពីបានរកឃើញថា គាត់បានបង្ខាំងទុកនារីស្រស់ស្អាតវ័យ
ក្មេងកូនភ្លោះ ធ្វើជាស្រីកំណាន់ផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា មន្រ្តីជាន់ខ្ពស់ចិនរូបនោះ មានឈ្មោះថា Qi Fang ជានាយកចាត់ការទូ
ទៅ នៃក្រសួងការការពារសុខសុវត្ថិភាពសាធារណៈ ក្នុងក្រុង Wusu តំបន់ស្វ័យយ័ត Xinjiang
Uygur ប្រទេសចិន។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថានាប៉ុន្មា
នសប្តាហ៍ចុងក្រោយនេះ លោកFang គឺមានរឿងអាស្រូវស៊ិចជាច្រើនដែលជាហេតុធ្វើអោយ
គណៈកម្មការនៃគណៈបក្យកុម្មុយនីស្តចិន ប្រកាសដេញលោកចេញពីតំណែងកាលពីថ្ងៃសៅរ៏
កន្លងទៅនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily