CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះគ្រាប់បែក បាញ់ប្រហារនៅព្រលានយន្ត​ហោះទួគី សម្លាប់មនុស្ស ៣៦នាក់

ករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារជាបន្តបន្ទាប់ នៅឯព្រលានយន្តហោះ Ataturk នាក្រុង
Istanbul កាលពីម្សិលមិញ សម្លាប់មនុស្សយ៉ាងតិច ៣៦នាក់។

ទំព័រ AFP ដកស្រង់សំដីអាជ្ញាធរ​ឱ្យដឹងថា ក្រុមជនល្មើស បានបាញ់ប្រហារទៅលើសន្ដិសុខ
ព្រលានយន្តហោះ មុនពេលពួកគេចុចបំផ្ទុះគ្រាប់បែកអត្តឃាត។

មន្ដ្រីទួគីនិយាយថា យ៉ាងហោច មានអ្នកស្លាប់ចំនួន ៣៦នាក់ និងអ្នករងរបួសចំនួនជាង ១៥០
នាក់។ ទូរទស្សន៍ NTV ឱ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ដោយសារអំពើភេរវកម្មនេះ គឺជាជន
ជាតិទួគី​ ហើយមួយចំនួនទៀត គឺជាជនបរទេស។

សាក្សីបាននិយាយថា ភាពច្របូកច្របល់​បានកើតឡើងនៅកន្លែងកើតហេតុ។ រូបភាពនៅលើ
បណ្ដាញសង្គម ក៏បានបង្ហាញថា អ្នកដំណើរដេកដួលនៅលើឥដ្ឋ និងមានកាំភ្លើង AK-47 បង្ហាញ
ខ្លួន ក្រោយពីអំពើភេរវកម្មបានកើតឡើង។

សាក្បីម្នាក់បានប្រាប់ CNN-Turk ថា “ការបំផ្ទុះគ្រាប់បែកនេះ លាន់លឺសូខ្លាំង មនុស្សរាល់គ្នា
ភ័យខ្លាច រត់រប៉ាត់រប៉ាយ។

Paul Roos អាយុ ៧៧ឆ្នាំ ឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារទៅលើមនុស្សដែលនៅ
ពីមុខវា។ វាពាក់ឈុតខ្មៅ មិនបិទមុខនោះទេ។ Paul Roos បន្តថា “យើងខ្ញុំបានជ្រោកខាង
ក្រោយកន្លែងប្រមូលប្រាក់។ ខ្ញុំក្រោកឈរដើម្បីមើល ក៏ស្រាប់តែលឺសម្លេងផ្ទុះបន្តបន្ទាប់”។

នគរបាលបានប្រើរបងព័ទ្ធជុំវិញកន្លែងកើតហេតុ ខណៈដែលមានរថយន្តរាប់សិបគ្រឿងកំពុង
ដឹកអ្នករបួសទៅមន្ទីរពេទ្យ។

ទំព័រ Dogan ដកស្រង់ប្រភពពីនគរបាល​ឱ្យដឹងថា ករណីនេះ អាចទាក់ទឹននឹងក្រុមរដ្ឋអ៊ីស្លាម
ប៉ុន្តែ ក្រុមមន្ដ្រីទួគីយល់ថា គេមិនទាន់សន្និដ្ឋានបាននៅឡើយ។

ប្រែសម្រួល ៖ បុត្រា


Tags: បំផ្ទុះគ្រាប់បែក ភេរវកម្ម ទួគី