CamNews

យល់ដឹង 

“ព្រះមិនមែនជាអ្នកបង្កើតចក្រវាល!” នេះគឺជាការប្រកាសរបស់ Hawking

ព្រះមិនមែនជាអ្នកបង្កើតចក្រវាល ហើយ "Big Bang" គឺជាលទ្ធផលមិនអាចគេចបានរបស់រូប
សាស្ដ្រ នេះបើតាមកំពូលអ្នកប្រាជ្ញផ្នែករូបវិទ្យាជនជាតិអង់គ្លេស Stephen Hawking ដែលបាន
សរសេរក្នុងសៀវភៅមួយរបស់ខ្លួន។

កំពូលអ្នកវិទ្យាសាស្ដ្រ Stephen Hawking

 

នៅក្នុងសៀវភៅដែលមានឈ្មោះថា "The Grand Design” ដៃគូនិពន្ធរបស់អ្នករូបវិទ្យាជនជាតិ
អាមេរិក Leonard Mlodinow លោក Hawking និយាយថា ទ្រឹស្ដីថ្មីជាច្រើនបានធ្វើឱ្យមនុស្ស ដែលធ្លាប់ត្រូវបានគេចាត់ទុកជាអ្នកបង្កើតចក្រវាឡ ក្លាយជា “មនុស្សសំណល់” នេះបើតាមទំព័រ
Times ដែលបានដកស្រង់មួយផ្នែកនៃសៀវភៅរបស់លោក Hawking ។

Hawking សរសេរថា “ដោយសារតែមានច្បាប់ធម្មជាតិ ដូចជាទម្ងន់ ទើបចក្រវាឡ អាចនិងនឹង បង្កើតបានខ្លួនវាពីរបស់ដែលគ្មានអ្វីទាល់តែសោះ។ ការបង្កើតឡើងដោយធម្មជាតិនេះ គឺជា
មូលហេតុដែលបកស្រាយថា ហេតុអ្វីបានជាមានចក្រវាល ហើយហេតុអ្វីបានជាមានមនុស្ស”។

“គេមិនចាំបាច់ត្រូវការព្រះ ដើម្បីមកពន្យល់អំពីការកកើតនៃចក្រវាលដែលកំពុងមានសព្វថ្ងៃ”។

អ្នករូបវិទ្យាអាយុ ៦៨ឆ្នាំនេះ ធ្លាប់ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ជាមួយនឹងសៀវភៅ
ដែលបានបោះពុម្ភកាលពីឆ្នាំ ១៩៨៨ មានឈ្មោះថា “ប្រវត្តិពេលវេលា” ដែលជារបាយការណ៍
មួយស្ដីអំពីដើមកំណើតរបស់ចក្រវាល។ លោក Hawking ល្បីឈ្មោះជាមួយនឹងការសិក្សាស្រាវ
ជ្រាវអំពី Black Hold។ល។

ក្នុងសៀវភៅរបស់ខ្លួន លោក Hawking និយាយថា របកគំហើញកាលពីឆ្នាំ ១៩៩២ អំពីភព មួយដែលវិលជុំវិញផ្កាយមេរបស់វានៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ បានជួយប្រឆាំងទៅនឹងការ
យល់ឃើញរបស់កំពូលអ្នករូបវិទ្យា Isaac Newton ដែលថា ចក្រវាលត្រូវបានបង្កើតឡើង
ដោយព្រះ។

Galaxy របស់មនុស្ស មានឈ្មោះថា Milky Way

 

Hawking គឺជាអ្នករូបវិទ្យាដ៏ឆ្នើមម្នាក់ ដែលមានជម្ងឺមិនអាចកម្រើកបាន និងត្រូវការជំនួយ ពី កុំព្យូទ័រមួយគ្រឿងដើម្បីអាចនិយាយចេញជាសម្លេង។ លោក ចាប់ផ្ដើមប្រឈមមុខនឹងជម្ងឺ
ចាប់ពីមានអាយុ ២០ឆ្នាំ ប៉ុន្តែ លោកនៅតែបន្តធ្វើការសិក្សាស្រាវជ្រាវ ហើយត្រូវបានគេចាត់
ទុក ជាកំពូលអ្នកវិទ្យាសាស្ដ្រមួយរូបរបស់ពិភពលោក។

ប្រែសម្រួល ៖ តារា
ប្រភព ៖ chinadaily


Tags: Stephen Hawking ព្រះមិនមែនជាអ្នកបង្កើតចក្រវាឡ