CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ បង្ខំចិត្ត ចុះចតទាំងអាសន្ន និង ជាបន្ទាន់ ក្រោយផ្សែងហុយពេញ បន្ទប់អ្នកបើកយន្តហោះ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញផ្សាយសម្រង់ អត្ថបទសារព័ត៌មានអោយដឹងថា វេលាព្រឹកមិញ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ easyJet បាន បង្ខំចិត្តចុះចនជាបន្ទាន់ បន្ទាប់ពីមានផ្សែងហុយពេញបន្ទប់កាប៊ិន ទីកន្លែង នៃអ្នកបើកយន្តហោះ ។

យន្តហោះ ប្រភេទ Airbus A320 បានហោះចាកចេញពីក្រុង Liverpool ទៅ Naples អមជាមួយនឹងអ្នក ដំណើរទាំង ១៥៧ នាក់ នាវេលាម៉ោង ៦ និង ៤០ នាទីព្រឹក ក៏ប៉ុន្តែ ស្ថានការណ៍ជាក់ស្តែង មានការប្រែ ប្រួល ពោល ត្រូវបង្វែរជើងហោះហើរ ដោយចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Gatwick ។

ដោយ នៅក្នុងនោះ យន្តហោះ បានចុះចត ដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋានមួយនេះ នៅវេលា ម៉ោង ៧ និង ២០ នាទី ស្របពេលដែលយន្តហោះ ត្រូវបានគេពិនិត្យមើលឡើងវិញ អោយបានល្អិតល្អន់ និងម៉ត់ចត់ ក៏ដូចជាកំណត់អោយបាននូវមូលហេតុ ដែលនាំអោយមានផ្សែង​ នៅក្នុងបន្ទប់កាប៊ិននៃអ្នក
បើកយន្តហោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news World news Breking news Unt news London England UK Liverpool