CamNews

តារា 

ចង់ដឹងទេថា តើមានរឿងអ្វីកើតឡើងនៅក្នុងថ្ងៃមង្គលរបស់តារាល្បីមួយគូនេះ ទៅលើអ្នកកំដរខាងកូនក្រមុំ?

ព័ត៌មានកំសាន្ត​ ៖ នៅក្នុងពិធីមង្គលការបុរសសង្ហាលោក Captain Phhutanate Hongmanop និងតារាស្រីល្បីឈ្មោះម្នាក់ ដែលបានរៀបអាពាហ៍ពិពាហ៍ បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើល ជាមួយនិងមង្គលការគូស្នេហ៍ល្បីឈ្មោះមួយគូនេះ ។ 

នារីកំប្លុកកំប្លែងម្នាក់ដែលកូនកំដរខាងកូនក្រមុំ ត្រូវបានគេស្គាល់ថា មានមុខមាត់ដូចជាតារាសម្តែងស្រី Yaya ហើយនារីកំប្លែងម្នាក់នោះ មានឈ្មោះថា Rodents ។ នៅក្នុងឱកាសដ៍ពិសេសនោះ អ្នកកំដរខាងកូនក្រមុំ ដែលមានឈ្មោះថា Rodents ត្រូវបានទទួលផ្កាពីកូនក្រមុំ ហើយត្រូវអ្នកគ្រប់គ្នានៅក្នុងពិធីមង្គលការនោះ ជូនពរឲ្យនាងនឹងឆាប់មានដំណឹងល្អឆាប់ៗ ។ 


គួរបញ្ជាក់ឲ្យដឹងថា ស្រីស្រស់និង​ បុរសសង្ហា ត្រូវបានរៀបការ កាលពីថ្ងៃទី ១៦ កក្កដា ឆ្នាំនេះ​ ។ តារាសម្តែងលោក Captain Phhutanate Hongmanop និងភរិយារបស់លោក ក៍ជាតារាសម្តែងល្បីឈ្មោះមួយរូបដូចគ្នាដែរ ។ 

គូស្នេហ៍ល្បីឈ្មោះមួយគូនេះ ត្រូវបានគេសង្កេតឃើញថា ពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ។​ គួររំលឹកឲ្យដឹងឡើងវិញថា ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងនៅពេលល្ងាច នៅឯមាត់ទន្លេ ដែលពោរពេញទៅដោយបរិយាកាសស្រស់ត្រកាល និងស្នាមថើបដ៏រ៉ូមែនទិចរបស់អ្នកទាំង ២ នៅក្នុងយប់ដ៏ពិសេសមួយ ៕

 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Rodents Yaya