ថៃ ៖ កាលពី ៤ ទៅ ៥ ឆ្នាំមុន តារាសម្តែងថៃនាង Kimberly ត្រូវបានគេលួចដាក់កាមេរ៉ានៅក្រោមសំពត់របស់នាង ហើយឃ្លឹបនោះត្រូវបានគេនាំគ្នាចែកចាយទូទាំងពិភពលោក ធ្វើឲ្យតារាថៃរូបនេះ ភ័យប្រហោងពោះខ្លាំងមែនទែន ។
យោងតាមការសម្ភាស៍របស់តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះបានឲ្យដឹងថា ការពិតទៅការដាក់កាមេរ៉ានៅក្រោមសំពត់នោះគឺបានត្រឹមឃើញតែមាឌធំរបស់ Kimberly កាលពី ៥ ឆ្នាំមុនប៉ុណ្ណោះ ដោយសារតែប៉ុន្មានឆ្នាំមុននេះ តារាថៃរូបនេះមានមាឌធំ និងសាច់ច្រើន ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប្រភពដដែលបានបន្តទៀតថា ពេលនេះតួស្រីក្នុងរឿង ស្នេហាអនឡាញ បានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកមុខជនខិលខូច ដែលមានបំណងបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar