CamNews

យល់ដឹង 

គន្លឺះងូតទឹកឱ្យទារកប្រកបដោយសុវត្ថិភាពសម្រាប់ឪពុកម្ដាយថ្មីថ្មោង

ការងូតទឹកឱ្យទារក គឺជាសកម្មភាពដ៏សំខាន់ និងជាកាយវិការមួយដែលធ្វើឱ្យឪពុកម្ដាយ និងកូនមានពេលវេលានៅជាមួយគ្នា និងរិតបន្ដឹងចំណងនៃសេចក្ដីស្រលាញ់។ ប៉ុន្ដែទោះបីជាយ៉ាងណា ការងូតទឹកឱ្យកូនតូចនេះក៏តម្រូវឱ្យមានការប្រុងប្រយ័ត្នជាមុនឱ្យបានច្រើនដែរ។ ខាងក្រោមនេះ គឺជាប្រការប្រុងប្រយ័ត្នមួយចំនួន ដែលអ្នកគួរអនុវត្ដនៅពេលងូតទឹកឱ្យកូនតូចជាទីស្រលាញ់របស់អ្នក៖



 

  • មិនត្រូវទុកកូនតូចរបស់អ្នកឱ្យនៅតែម្នាក់ឯងនៅក្នុងទឹកនោះទេ ក៏សូម្បីតែរយៈពេលខ្លីពេលអ្នកលើកទូរស័ព្ទ ឬទៅបិទចង្រ្កានក៏ដោយ។ ប្រសិនបើអ្នកត្រូវចាកចេញពីបន្ទប់ទឹក ដើម្បីទៅរក្សាអ្វីដែលសំខាន់ ត្រូវលើកកូនតូចរបស់អ្នកចេញពីទឹក រុំនឹងកន្សែងពោះគោ និងនាំគាត់ទៅជាមួយនៅពេលអ្នកទៅផ្ទះបាយ ដើម្បីបិតចង្រ្កាន។ នៅពេលអ្នកនាំគាត់ទៅងូតទឹកវិញ សូមយកកន្សែងពោះគោស្ងួតទៅជាមួយ ដើម្បីទុកជូតខ្លួនគាត់នៅពេលងូតទឹករួច។
  • មិនត្រូវដាក់ទឹកច្រើន ឱ្យលើលពីពីរបីអ៊ីញ នៅក្នុងអាងងូតទឹករបស់ទារកនោះទេ។
  • ត្រូវឱ្យប្រាកដថា ទឹកមានសភាពក្ដៅឧណ្ហៗ មិនក្ដៅខ្លាំងនោះទេ។ ស្បែករបស់ទារក ងាយនឹងប្រតិកម្មទៅនឹងកម្ដៅខ្លាំងណាស់។ ប្រសិនបើអ្នកមិនប្រាដអំពីសីតុណ្ហភាព ដែលមានសុវត្ថិភាព អ្នកអាចរកជាវឧណ្ហមាត្រ(ប្រដាប់ស្ទង់កម្ដៅ) នៅឯហាងលក់ផលិតផលថែទាំទារក ដែលនៅជិតផ្ទះ ឬនៅឱសថស្ថាន។ ឧបករណ៍ដ៏សាមញ្ញនេះគឺធ្វើការផ្លាស់ប្ដូរពណ៌ ដើម្បីបញ្ជាក់ពីកម្រិតកម្ដៅថា មានសុវត្ថិភាព ឬក៏អត់។
  • សូមប្រើអាងងូតទឹក ដែលមានទំហំសមស្របសម្រាប់ទារករបស់អ្នក។ អាងងូតទឹករបស់ទារក ដែលអ្នកជាវ គួរមានច្រកតូចល្មមសម្រាប់ទារកតូចៗ។ ទំហំច្រកនេះ បង្កភាពងាយស្រួលសម្រាប់អ្នក ក្នុងការដាក់ក្បាលកូនតូចរបស់អ្នកឱ្យផុតពីទឹក។
  • សាប៊ូស្រាលៗ គឺមានលក្ខណៈល្អប្រសើរសម្រាប់ស្បែករបស់ទារកនៅអំឡុងអាយុមួយឆ្នាំ ឬច្រើនជាងនេះ។(សូមចងចាំថា៖ ដុំសាប៊ូពណ៌ស មិនមែនជាប្រភេទសាប៊ូដុសខ្លួនទារក ដែលស្រាលនោះទេ។ សូមសាកល្បងប្រើសាប៊ូសម្រាប់ទារក ដែលមិនបន្ថែមក្លិនក្រអូប ឬប្រភេទសាប៊ូ Dove, Basis, ឬសាប៊ូ Neutrogena។) សូមប្រើសាប៊ូតិចៗ ហើយត្រូវចៀសវាងការដុសខ្លាំងៗ។
  • សូមប្រើសាប៊ូកក់សក់សម្រាប់ទារក មិនត្រូវប្រើសាប៊ូសម្រាប់មនុស្សធំកក់ទៅលើក្បាលរបស់ទារកនោះទេ។ ផលិតផលសាប៊ូសម្រាប់ទារក ដែលមិនធ្វើឱ្យផ្សារភ្នែកគឺជាជម្រើសដ៏ប្រសើរមួយ ៕ 


  • ប្រែសម្រួល៖ សារ៉ាត

Tags: Health news