CamNews

សុខភាព 

ភ្ញាក់ពីគេងពេលព្រឹកឡើងឈឺក្បាល សាក អាហារ និងភេសជ្ជៈទាំងនេះលមើល!

អាការៈឈឺក្បាលនៅពេលព្រឹកព្រលឹម តែងតែជាសញ្ញាបញ្ជាក់ថា អ្នកខ្សោះជាតិទឹក។ អ្នកចាំបាច់ត្រូវពិសាជាតិទឹកឱ្យបានច្រើនជាមួយអាហារពេលព្រឹក ដើម្បីកាត់បន្ថយ ឬបង្ការអាការៈឈឺក្បាល។ គ្មានអ្វីអាក្រក់ជាង កាលដែលក្រោកពីគេងមានអាការៈឈឺក្បាលនោះទេ។  ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវជម្រើសអាហារពីរយ៉ាង ដើម្បីកាត់បន្ថយ និងបង្ការអាការៈឈឺក្បាលនៅពេលព្រឹក៖

 

ជម្រើសទី១

  • ពិសាទឹកក្ដៅឧណ្ហៗមួយកែវជាមួយនឹងទឹកក្រូចឆ្មារ
  • ៣០ នាទីបន្ទាប់ សូមពិសាកាហ្វេមួយពែង ឬពិសាតែខ្ញីមួយពែងជាមួយនឹងស្លឹកជីអង្កាម
  • ពិសាម្នាស់ និងត្រសក់មួយចាន(ឬអ្នកអាចគាបផ្លែឈើទាំងនេះយកទឹកមកពិសាក៏បាន)

 

ការពិសាទឹកក្ដៅឧណ្ហៗជាមួយទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក មានប្រសិទ្ធភាពកម្ចាត់ជាតិពុលពីរាងកាយ។ បន្ទាប់ពីនោះអ្នកអាចយកពេលវេលាទៅងូតទឹក ឬធ្វើអ្វីៗ ដែលអ្នកចង់ធ្វើរហូតដល់រយៈពេលកន្លះម៉ោងកន្លងផុតទៅ។ កាហ្វេពិតជាមានប្រសិទ្ធភាពខ្ពស់ ពីព្រោះជួនកាលវាអាចជួយឱ្យអ្នកធូរស្រាលអាការៈឈឺក្បាល។ អាហារពេលព្រឹកប្រភេទនេះ មិនមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នានោះទេ ហើយជួនកាលវាក៏អាចមានប្រសិទ្ធភាពផ្ទុយពីនេះផងដែរ។ ចុងក្រោយ សូមពិសាម្នាស់លាយជាមួយត្រសក់ដើម្បីផ្ដល់សំណើមដល់រាងកាយរបស់អ្នក និងទទួលយកវីតាមីន និងសារធាតុរ៉ែ ពីផ្លែឈើទាំងពីរប្រភេទនេះ។ អ្នកគួរតែរួមបញ្ចូលទាំងអាហារទឹកឱ្យបានច្រើន ទៅក្នុងអាហារពេលព្រឹក ពីព្រោះរាងកាយមិនខ្សោះជាតិទឹក មានប្រសិទ្ធភាពកាត់បន្ថយអាការៈឈឺក្បាល។

ជម្រើសទី២

  • ពិសាទឹកស្រ្ដូបឺរី
  • ៤០នាទី បន្ទាប់ សូមពិសាកាហ្វេ ឬតែ Chamomile មួយពែង
  • សូមពិសាសាឡាដស្លឹកផ្ទីជាមួយនឹងម្នាស់
  • ពិសាទឹកស្រសក់ជាមួយនឹងផ្លែប៉ោមមួយចំហៀង

នេះជាគំរូអាហារពេលព្រឹកដ៏ល្អចំពោះសុខភាព ដែលនឹងផ្ដល់ឱ្យអ្នកនូវថាមពលដ៏សំខាន់ ដើម្បីធ្វើឱ្យធូរស្រាលអាការៈឈឺក្បាលនៅពេលព្រឹក។ ជាថ្មីម្ដងទៀត អ្នកគួរចាប់ផ្ដើមពិសាអាហារពេលព្រឹកមួយប្រភេទដើម្បីលាងសម្អាតប្រព័ន្ធក្នុងរាងកាយ។ សូមប្រើម៉ាស៊ីនទឹកក្រឡុក កិនក្រឡុក ស្រ្ដូបឺរី ៥ផ្លែជាមួយនឹងទឹកមួយកែវ ហើយសូមកុំដាក់បន្ថែមស្ករ។ សូមរង់ចាំឱ្យបាន ៤០ នាទីទៅ ១ម៉ោង ហើយបន្ទាប់មកពិសាកាហ្វេមួយពែង៕  



ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ steptohealth


Tags: Health news