CamNews

កីឡា 

ខ្សែប្រយុទ្ធស្រគួរ Chelsea កំពុងរកផ្លូវរត់ចេញពីក្រុមហើយ ក្រោយពីត្រូវថ្នាក់ដឹកនាំ បដិសេធសំណើរ

ព័ត៌មានកីឡា៖​ យោងតាមកាចុះផ្សាយរបស់​ គេហទំព័រ dailystar បានបង្ហាញឲ្យដឹងថា ខ្សែប្រយុទ្ធជើងស្រគួរ​របស់ Chelsea ឈ្មោះថា Didier Drogba គ្រោងនឹងរកផ្លូវចេញពី ក្រុមនារដូវកាលក្រោយនេះហើយ បន្ទាប់ពី​មិនពេញចិត្ដនឹងការសម្រេច​របស់ ថ្នាក់ដឹកនាំ ។​

លោក Jose Mourinho បានសម្រេចចិត្ដ​បដិសេធនឹង​ កិច្ចពិភក្សារនូវសំណើរពីកីឡាករ Didier Drogba សម្រាប់​តអាយុកាលក្នុង Chelsea បន្ដទៀត បន្ទាប់ពីកីឡាករ ត្រូវផុតកិច្ចកុងត្រានារដូវកាលក្រោយនេះហើយ ។​

Didier Drogba ធ្លាប់បាន​ត្រូវក្រុម លក់ចេញរួចម្ដងហើយ កាលពីឆ្នាំ ២០១២ ទៅឲ្យ ក្លឹបរបស់ប្រទេសចិន ។ តែបន្ដរហូតមកទល់ឆ្នាំ ២០១៤ ក៏ត្រូវ Chelsea ផ្ទេរត្រលប់មកវិញ​ក្នុងតម្លៃខ្លួន ០ ផោន ហើយត្រឹមលក្ខខណ្ឌកិច្ចកុងត្រាចំនួនមួយរដូវកាលប៉ុណ្ណោះ ។ 

Didier Drogba ចូលមកលេងក្នុងទឹកដី Chelsea ម្ដងនេះ​បានត្រឹមតែ ១៨ ប្រកួតនៅឡើយទេ ហើយឱកាសនៃ​ការចូលលេងរបស់កីឡាករ ត្រូវនៅជម្រើសទី ២ បន្ទាប់ពី Diego Costa តារាសំណព្វរបស់ លោក Jose Mourinho ។ 

គូសបញ្ជាក់ផងដែរថា​ កីឡាករ វ័យ ៣៧​ ឆ្នាំរូបនេះ ដូចជាមិនសូវជាសប្បាយចិត្ដ​នឹង​មុខតំណែងរបស់ខ្លួន ប៉ុន្មានទេ​ ហើយម្យ៉ាងវិញទៀត កីឡាករគ្រោងនឹងរកផ្លូវចេញពី Chelsea ឆាប់ៗបន្ទាប់ពីថ្នាក់ដឹកនាំ​បាន បដិសេធនិងសំណើរ មួយនេះ ។ 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Chelsea Didier Drogba