ប៉េកាំង៖ យោងតាមសារព័ត៌មាន នៅក្នុងស្រុកបានផ្សាយថា ការវាយប្រហារដោយយន្តហោះ
គ្មានមនុស្សបើករបស់ អាមេរិកមួយគ្រឿង បានសម្លាប់មេបញ្ជាការ កំពូលម្នាក់របស់ពួកតាលីបង់
ដែលស្ថិតនៅទិសពាយ័ព្យ ប្រទេសប៉ាគីស្ថាន ហើយយ៉ាងហោចមានមនុស្សចំនួន ១៥នាក់ត្រូវ
បានសម្លាប់ និងមួយចំនួនទៀតរងរបួសផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានរាយការណ៍ ឲ្យដឹងនៅថ្ងៃចន្ទ ទី០៧ ខែមករា
ឆ្នាំ២០១៣ថា ការវាយប្រហារនៅតំបន់ បាបា ហ្គា នៃតំបន់ភ្នំ សោត វ៉ាស៊ីរីស្តាន់ ប្រទេស ប៉ាគីស្ថាន
មានការចូលរួមពីយន្តហោះ គ្មានមនុស្សរបស់អាមេរិក ចំនួន៥គ្រឿង បានបាញ់គ្រាប់មីស៊ីល ចំនួន
៨គ្រាប់។ ជាមួយគ្នានេះដែរ មិនទាន់មានការអះអាងជាផ្លូវការ អំពីការស្លាប់មេបញ្ជាការ ទ័ពពួកតា
លីបង់លោក វ៉ាលី មូហាម៉េដ នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ ទី០៦ ខែមករា គឺជាលើកទី៣ហើយ នៃការ
វាយប្រហារប្រភេទនេះ ចាប់តាំងពីចូលឆ្នាំថ្មីមក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល