នាពេលថ្មីៗនេះ មានហេតុការណ៍មួយបានកើតឡើង ហើយវាជារឿងគួរអោយភ្ញាក់ផ្អើល
មួយ នៅទូទាំងប្រទេសឥណ្ឌា ខណៈដែលអ្នកគ្រប់គ្រង ក្មេងៗនៅឯសកលវិទ្យាល័យ
ភាគខាងកើតប្រទេសនេះ បានពិន័យសិស្សស្រីម្នាក់ ដោយបង្ខំអោយនាងផឹកទឹកនោម
របស់ខ្លួន បន្ទាប់ពីនាងបានធ្វើអោយកន្លែងគេងរបស់នាងសើម។
ក្រោយមកអ្នកគ្រប់គ្រងរូបនេះត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួន កាលពីថ្ងៃច័ន្ទ បន្ទាប់ពីឪពុកម្តាយ
ក្មេងស្រីវ័យ ១០ ឆ្នាំដែលជាជនរងគ្រោះ បានដាក់ពាក្យប្តឹង ប្រឆាំងនិងទង្វើអាក្រក់មួយនេះ ។
រូបថតក្មេងស្រីដែលជាជនរងគ្រោះ ពេលកំពុងផ្តល់កិច្ចសំម្ភាសន៏
ក្រោយមកបើតាមប្រភពពត៌មានបានអោយដឹងថា ស្រ្តីរូបនេះ ត្រូវបានអនុញ្ញាតអោយនៅក្រៅ
ឃុំជាបណ្តោះអាសន្ន។ យោងទៅតាមអគ្គនាយករងនៃសកលវិទ្យាល័យមួយនេះ បាននិយាយ
ថា ការណីមួយនេះត្រូវបានពន្យាពេល ហើយគាត់ក៏បាននិយាយពីសកម្មភាពពិន័យដល់អាក្រក់
នោះប្រាប់ដល់ទីភ្នាក់ងារសារពត៌មានអោយបានដឹងថា ស្រ្តីដែលជាអ្នកគ្រប់គ្រងប្រចាំសាកល
វិទ្យាល័យមួយនេះ បានពិន័យអោយក្មេងស្រីដែលមានវ័យ ១០ ឆ្នាំ ដោយបង្ខំអោយនាងផឹកទឹក
នោមរបស់ខ្លួន បន្ទាប់ពីក្មេងស្រីរូបនេះបានធ្វើអោយកន្លែងគេងរបស់នាងសើម។
រូបថតតូច គឺជាស្រី្ត ដែលបានដាក់ពិន័យទៅលើក្មេងស្រីដោយអោយផឹកទឹកនោមរបស់ខ្លួន
ករណីមួយនេះ ក៏បានធ្វើអោយមានភាពភ្ញាក់ផ្អើល តាមបណ្តាញទំនាក់ទំនងសង្គម ពោល គឺ
គេហទំព័រ Facebook និង Twitter ជាដើម ដែលនៅក្នុងនោះ មានមតិរិះគន់មួយចំនួន ទៅលើ
សកម្មភាពពិន័យដែលមិនអាចទទួលយកបានមួយនេះ តែក្រោយមកក៏មានការបកស្រាយបំភ្លឺ ពី
សំណាក់អ្នកផ្តល់ពិន័យរូបនេះ ដោយគាត់បាននិយាយថា ៖ កាលដែលគាត់បានធ្វើបែបនេះ គឺ
គ្រាន់តែចង់កែទំលាប់អាក្រក់នោះចេញ តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក៏មានការអន្តរាគមន៍ពីសំណាក់ គណៈកម្មាធិការការពារសិទ្ធិកុមារជាតិរបស់
ប្រទេសមួយនេះផងដែរ ដោយក្នុងនោះស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់នោះ ធ្វើការ
វែកញែក និងតាមដានពីដំណើរដើមទងដែលនាំអោយកើតមានឡើងនូវករណីមួយនោះ និង
ធ្វើសេចក្តីរាយការណ៍មកអោយគណៈកម្មាធិការជាតិមួយនេះ ក្នុងរយៈពេល ១០ ថ្ងៃក្រោយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ hindustantimes