CamNews

ភាពយន្ត 

នាង Yaya នឹងពង្រីកអាជីព ដោយចាប់ផ្តើមឆក់ឱកាសការងារនៅក្រៅប្រទេស

ថៃ ៖ តារាសម្តែងនាង Yaya Urassaya មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេសថៃនោះទេ នាងថែមទាំងជាទីចាប់អារម្មណ៍របស់ Fans​ជាច្រើននៅក្រៅប្រទេសថៃទៀតផង ។ 

ថ្មីៗនេះមានប្រភពផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយថា តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានជ្រើសក្នុងចំណោមតារាស្រី ១០០ នាក់ ឲ្យចូលរួមកម្មវិធីមួយដែលមានឈ្មោះថា Vogue World 100 in America ។ 

ការចូលរួមនៅក្នុងគម្រោងនេះ នឹងចាប់ផ្តើុំមនៅទីក្រុងញ៉ូវយ៉ក នាពាក់កណ្តាលខែកុម្ភៈ ២០១៨ ។ នាង Yaya Urassaya ត្រូវបានគេដឹងថា ចាប់ផ្តើមពង្រីកការងាររបស់ខ្លួន ដោយទទួលការងារជាច្រើននៅក្រៅប្រទេស ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaistarnews


Tags: Yaya Nadech Ann Thongprasom