ប្លែកៗ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគហេទំព័របរទេស ស្កាយ
កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ពីងពាងយក្សប្រភេទថ្មី មានទំហំធំប៉ុន
មុខមនុស្ស មិនទាន់បញ្ជាក់អត្តសញ្ញាណច្បាស់ ត្រូវបានរកឃើញនៅលើទឹកដីអាស៊ីអាគ្នេយ៍
ពោលគឺ រកឃើញនៅឯប្រទេស ស្រីលង្កា ខណៈពេលអ្នកវិទ្យាសាស្រ្ត កំណត់ឈ្មោះវាថា
Tarantula ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា Tarantula គឺជាប្រភេទសត្វពីង
ពាងយក្សដែលទើបតែបានរកឃើញ ហើយវាមិនត្រឹមតែមានទំហំខ្លួនធំប៉ុណ្ណោះទេ តែវាក៏
មានពិសខ្លាំងបំផុតផងដែរ បើធៀបទៅនឹងពពួកសត្វពពីងផ្សេងៗទៀត។
គួររំឭកផងដែរថា Tarantula ត្រូវបានអ្នកវិទ្យាសាស្រ្តបញ្ជាក់បន្ថែមថា វាគឺជាពូជសត្វពីង
ពាងដ៏កម្រមួយប្រភេទ ដែលចូលចិត្តរស់នៅតាមដើមឈើធំៗ ហើយវាគឺជាប្រភេទសត្វ
ពីងពាង ដែលមានចលនាលឿន និងពិសខ្លាំងបំផុតក្នុងលោក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ