ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Barack Obama អញ្ជើញដល់ទឹកដី ប្រទេសវៀតណាមហើយ ក្នុងបេសកម្ម ទស្សនកិច្ចផ្លូវការ រយៈពេល ៣ ថ្ងៃ មកកាន់ ប្រទេសតំបន់ អាស៊ីភាគអាគ្នេយ៍មួយនេះ ។ ប្រភពបញ្ជាក់ឲ្យដឹងថា វត្តមានជាផ្លូវការ លោកប្រធានាធិបតី សហ រដ្ឋអាមេរិក លោក Obama លើកនេះ គឺជាបេក្ខភាពប្រធានាធិបតី ទី ៣ ហើយដែលបានមកដល់ ទឹកដីប្រទេសវៀតណាម បន្ទាប់ពីអវសានសង្គ្រាមវៀតណាម (Vietnam War) ។
ទស្សនកិច្ចផ្លូវការលើកនេះ បានកើតឡើងចំពេលទំនាក់ទំនងប្រជាជាតិទាំង ២ កើនឡើងកំដៅ ខណៈសហរដ្ឋអាមេរិក កំពុងតែងាកទៅរក កាទូត ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសតំបន់អាស៊ី ។ ប្រភពឲ្យដឹងថា វៀតណាម កំពុងតែងាករេទៅកម្មវិធីផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌ ដ៏ល្អប្រសើរមួយ ចាប់តាំងពីមានបញ្ហាប្រឈម តាំងពីឆ្នាំ ១៩៨៤ ។
គួរបញ្ជាក់ថា ក្រោយទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសវៀតណាម លោក អូបាម៉ា នឹងបន្តទស្សន កិច្ចរបស់ខ្លួនទៅកាន់ ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ខណៈប្រធានាធិបតីរូបនេះ ផ្ទាល់នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ដំបូងគេ ដែលបានទៅទស្សនកិច្ចផ្លូវការ នៅ Hiroshima ។ អំឡុងទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅប្រទេស វៀតណាម លោក អូបាម៉ា គ្រោងនឹងជួបប្រជុំជាមួយនឹងក្រុមប្រឆាំង និងកែសម្រួលរាល់ឧបសគ្គ ពាក់ព័ន្ធនឹងប្រធានបទ ធំ ពាណិជ្ជកម្មសេរី នៃកិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិក (TPP) ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី