ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ អោយដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន និង
ញ៉ាត់ចូលគុក បន្ទាប់ពីបានរកអោយឃើញថា គាត់បានខាំ និងទះកំភ្លៀងមិត្តស្រីរបស់ខ្លួន បន្ទាប់
ពីនាងបានរិះគន់ថា អាប្អូនរបស់គាត់តូចពេក ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Tyler Marshall វ័យ ២០
ឆ្នាំ ជាពលរដ្ឋរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក រីឯ នារីដែលជាមិត្តស្រីបុរសរូបនោះវិញ មាន
ឈ្មោះថា Brittany Siler វ័យ ១៩ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហាក្មេងវ័យមួយគូនេះ មិនទាន់បានប៉ុន្មានផងក៏ដើរដល់ផ្លូវ
បែកខណៈពេលដែលមានពេលមួយនោះ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់ទាស់ពាក្យសម្តី
និងបានប្រើអំពើហិង្សាតែម្តង ។ បើទោះជាអំពើហិង្សាបានកើតមានមែន តែបុរសជាជនដៃដល់
ក្រោយមកត្រូវបានភ្នាក់ងារមានសមត្តកិច្ច ធ្វើការចាប់ឃាត់ខ្លួន៕