CamNews

តារា 

Paris Hilton ថតរូប និងសរសើរប្រុសស្អាត កូរ៉េខាងត្បូង

កាលពីប៉ុន្មានថ្ងៃមុននេះ ស្រីស្អាត Paris Hilton បានធ្វើអោយអ្នកលេងអ៊ីនធើរណែត ត្រូវ
យកចិត្តទុកដាក់ បន្ទាប់ពីនាងបានបង្ហោះរូបថតរបស់ខ្លួនជាមួយនឹងបុរសជនជាតិកូរ៉េខាង
ត្បូង នៅលើទំព័រ Twiter។

ការដែល កំពូលតារា និងជាស្រីស្អាត នាង Paris Hilton កៀកកើយជាមួយប្រុសសង្ហារ មិន
មែនជារឿងចម្លែកនោះទេ ប៉ុន្ដែលើកនេះ បុរសដែលនៅក្បែរនាង គឺជាតារាចម្រៀងកូរ៉េខាង
ត្បូង។ គេបានដឹងថា Kim Jang Hoon បានស្គាល់គ្នានឹង Paris Hilton នៅពេលពួកគេសហ
ការណ៍គ្នា ក្នុង MV ថ្មីរបស់ Jang Hoon។

ទំនាក់ទំនងជាមិត្តភ័ក្ដរបស់ពួកគេ ហាក់ដូចដំណើរការបានល្អ ទើបថ្មីៗនេះ Paris Hilton បាន
បង្ហោះការសរសើរជួនដល់ តារាចម្រៀងប្រុស Kim Jang Hoon។ នាងសរសេរថា ៖ "ពិតជា
ចូលចិត្តរូបថតនេះ របស់ខ្ញុំ និង Kim Jang Hoon។ គេពិតជាបុរសចិត្តល្អ និងកំប្លែង។ ខ្ញុំមាន
ពេលដ៏ល្អក្នុងការថតជាមួយបុរសនេះ"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

 


Tags: star us Paris Hilton korea Kim Jang Hoon