ព័ត៌មានអន្តរជាតិ ៖ ក្រុមគ្រួសារជនជាតិចិនមួយ មានភាពស្រឡាំងកាំងជាខ្លាំង បន្ទាប់ពី
បានសំរេចចិត្តអោយប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោក រស់នៅជាមួយនឹងកូនប្រុសតូច
វ័យ ១៣ ឆ្នាំរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ក្មេងប្រុសតូចវ័យ ១៣ ឆ្នាំរូបនោះមានឈ្មោះថា Azhe Liu មកពីខេត្ត
Guangdong ប្រទេសចិន ហើយបើនិយាយពីប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោកមួយក្បា
លនោះវិញ មានប្រវែងដល់ទៅ ១៥ ហ្វឺតឯណោះ។
កាលដើមឡើយ កាល Azhe មានវ័យទើបតែបាន ៦ ឆ្នាំ ឪពុករបស់គេក៏បានយកពងពស់មួ
យក្បាលនេះមកផ្ទះ ដែលក្រោយមកទៀត វាក៏បានញាស់ចេញតែម្តង ។ ហើយអ្វីដែលនឹក
ស្មានមិនដល់នោះគឺថា ជំនួសអោយភាពភ័យខ្លាចនៃសត្វពស់ដូចទៅនឹងក្មេងដទៃAzhe បែរ
ជាចូលចិត្តប្រឡែងលេង និងនៅជាមួយវាទៅវិញ ខណៈពេលដែលពស់មួយក្បាលនោះក៏
មិនធ្វើទុក្ខទោម្នេញដល់ Azhe វិញដែរ។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ Azhe នៅបន្តរស់នៅជាមួយនឹងប្រភេទពស់ថ្លាន់
យក្សរបស់ពិភពលោកមួយក្បាលនេះ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយ ក៏កំពុងមានការ
ចាប់អារម្មណ៍ជាខ្លាំង៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ orange