CamNews

ព័ត៌មានជាតិ 

ក្រឡាប់រថយន្ដ កុងតឺន័រ ពេលចុះពី លើស្ពាន ព្រះមុនីវង្សថ្មី

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ជាថ្មីម្ដង ទៀត បានកើតឡើងនៅត្រើយស្ពានព្រះមុនី វង្សថ្មីប៉ែក
ខាងកើត លើផ្លូវជាតិលេខ១ សង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ បង្កឡើងដោយ រថយន្ដកុង
តឺន័រដឹកអង្ករពេញ របស់ក្រុមហ៊ុន NCT ដែលមានទីតាំងស្ថិតនៅម្ដុំចំការព្រីង ខណ្ឌសែនសុខ
បានដាច់ហ្វ្រាំង ហើយជ្រុល ចង្កូតទៅបុក ខឿនសួនច្បារ បណ្ដាលឱ្យក្រ ឡាប់កិនម៉ូតូកង់បីមួយ
គ្រឿង រួចហើយបុក ម៉ូតូឌុបមួយគ្រឿង និងរថយន្ដវីហ្គោមួយ គ្រឿងបណ្ដាលឱ្យមនុស្សប្រុសស្រី
៤នាក់រង របួសធ្ងន់ស្រាល ក្នុងនោះស្ដ្រីនិងបុរសពីរនាក់ ជាជនជាតិចិន ដែលកំពុងជិះម៉ូតូកង់បី ។

គួរបញ្ជាក់ថា នេះជាគ្រោះថ្នាក់ម្ដងទៀត ដែលបានកើតឡើងដោយសារតែរថយន្ដធុន ធំ ពេលចុះ
ពីលើស្ពានព្រះមុនីវង្សចាស់និង ព្រះមុនីវង្សថ្មី ហើយបាន ជ្រុលទៅបុកអ្នក កំពុងជិះម៉ូតូនិងបើក
រថយន្ដបណ្ដាលឱ្យរង គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ហើយ ត្រូវប្រជាពលរដ្ឋមួយចំនួននិ
យាយថា ជា កន្លែងជើងកប ។

ជាក់ស្ដែងរថយន្ដកុងតឺន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ក-០៦៤២ ភព៣ ដែលជារបស់ក្រុម
ហ៊ុនខាងលើ បានបង្កគ្រោះ ថ្នាក់ដោយសារតែបញ្ហាដាច់ហ្វ្រាំង ហើយ អ្នកបើករថយន្ដបានបួងចង្កូត
ទៅបុកខឿនសួនច្បារនៅត្រើយខាងកើតស្ពានព្រះមុនីវង្សថ្មី ហើយក៏ក្រឡាប់កិនម៉ូតូកង់បី មួយគ្រឿង
ដែលកំពុង ធ្វើដំណើរនៅពីមុខ បណ្ដាលឱ្យ បុរសនិងស្ដ្រីជនជាតិចិនពីរនាក់រងរបួសធ្ងន់ ត្រូវដឹក
បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ ដែលពួកគេកំពុងជិះម៉ូតូកង់បីនោះ ។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១៣ ខែ
កញ្ញា ឆ្នាំ២០១៣ បណ្ដាលឱ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ ស្រាល ហើយរងការខូចខាតម៉ូតូកង់បី
មួយ គ្រឿង ម៉ូតូឌុបមួយគ្រឿង និងរថយន្ដវីហ្គោ មួយគ្រឿងទៀត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសម្រួល
ចរាចរ បាននិយាយថា អ្នកបើករថយន្ដកុងតឺន័រ ដែលត្រូវ សមត្ថកិច្ច ឃាត់ខ្លួននោះ មានឈ្មោះអ៊ុច ធី
អាយុ២១ ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុន និងមានស្រុក កំណើតនៅស្រុកទូកមាស ខេត្ដកំពត។

បើតាមសមត្ថកិច្ចដែលបានសាកសួរអ្នក បើករថយន្ដរូបនេះ បាននិយាយថា រូបគេ បើករថយន្ដកុង
តឺន័រដឹកអង្ករចេញពីម្ដុំបែក ចាន ឆ្ពោះទៅខេត្ដកណ្ដាល ហើយពេលកំពុង ធ្វើដំណើរចុះពីលើស្ពាន
ព្រះមុនីវង្សថ្មី ស្រាប់ តែជាន់ហ្វ្រាំងមិនស៊ី ពេលនោះរូបគេបាន សម្រេចចិត្ដបួងចង្កូតទៅខាងឆ្វេង
ឱ្យបុកខឿន សួនច្បារ ប្រសើរជាងសំដៅនិងបណ្ដោយ ទៅ មុខច្បាស់ជាបុកនិងកិនមនុស្សស្លាប់
និង របួសជាច្រើននាក់ជាក់ជាមិនខាន ។ ប៉ុន្ដែ នៅពេលដែលរូបគេបួងចង្កូតខ្លាំងពេកឱ្យ បុកខឿន
សួនច្បារ ក៏រថយន្ដក្រឡាប់ ហើយ កិនទៅលើម៉ូតូកង់បីមួយគ្រឿងនៅក្បែរនោះ បណ្ដាលឱ្យជន
ជាតិចិនពីរនាក់ រងរបួសពីរនាក់ហើយជ្រុល ទៅប៉ះម៉ូតូឌុបមួយគ្រឿង បណ្ដាល ឱ្យបុរសនិងស្រីពីរ
នាក់រងរបួសផងដែរ ។

ជាមួយគ្នានេះ រថយន្ដវីហ្គោមួយគ្រឿង ដែលកំពុងធ្វើដំណើរនៅក្បែរនោះ ក៏រងការ ខូចខាតផងដែរ
ដោយសារតែរថយន្ដកុង តឺន័រ ក្រឡាប់និងប៉ះ ប៉ុន្ដែមិនបណ្ដាលឱ្យអ្នក បើករថយន្ដវីហ្គោរងរបួស
នោះទេ ។

បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលចរាចរណ៍ជើងគោក បាន ចុះទៅជួយ
អន្ដរាគមន៍ ដោយធ្វើយ៉ាងណា ស្ទូចយករថយន្ដចេញ ចៀសវាងការកកស្ទះ ចរាចរលើកំណាត់ផ្លូវ
ជាតិលេខ១ ។ ដោយ ឡែកអ្នកបើករថយន្ដ ត្រូវបាននាំខ្លួនទៅសាក សួរបន្ដទៀត ដើម្បីចាត់ការ
តាមនីតិវិធី ៕


ព័ត៌មាន គួរឲ្យចាប់អារម្មណ៍ ផ្សេងទៀតៈ

- ប្រទះឃើញគ្រាប់ M79 បីគ្រាប់ជាប់គ្នា ក្បែរស្ពាននាគ វត្តភ្នំ (មានវីដេអូ)
-
សង្ស័យម្សៅមានជាតិផ្ទុះ ដាក់ក្នុងប៊ីដុង ផ្លុងចោល មុខរដ្ឋសភា

- នារីវ័យក្មេងម្នាក់ បើកម៉ូតូលឿនពេក ជ្រុលបុកគំរបលូទឹក ដួលបាក់ ក ស្លាប់

- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ
-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក 

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ