CamNews

ព័ត៌មានអន្តរជាតិ 

ប្រព័ន្ធចុះចត ស្វ័យប្រវត្តិ ស្មុគស្មាញពេក ញ៉ាំងអោយ ពីឡុត មិនយល់ ឈានដល់ បើកយន្តហោះ ធ្លាក់ស្លាប់មនុស្ស

ព័ត៌មានអន្តរជាតិ ៖ ប្រធាន ​ក្រុម​ប្រឹក្សា​    ភិ​បាល  ​សុវត្ថិភាព ​ដឹកជញ្ជូន​ជាតិ (NTSB​) សហរដ្ឋអាមេរិក បានគូសបញ្ជាក់អោយដឹង កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ អោយដឹងថា ជាមួយភាពមិនច្បាស់ការណ៍ ក៏ដូចជា មិនយល់ទៅនឹង ប្រព័ន្ធចុះថត ដោយ   ស្វ័យប្រវត្តិ ដ៏ស្មុគស្មាញ របស់យន្តហោះ ក្រុមហ៊ុនអា កាសចរណ៍ កូរ៉េខាងត្បូង បានញ៉ាំង អោយពីឡុត    មានការបរាជ័យ ក្នុង   ការបញ្ជាយន្តហោះ ចុះចត ដោយស្វ័យប្រវត្តិ រហូតដល់ថ្នាក់ ជួបនឹងគ្រោះថ្នាក់ ធ្លាក់យន្តហោះ ផ្ទាល់តែម្តង ។ 

ដោយនៅក្នុងនោះ លោក Christopher Hart ប្រធាន​ស្តីទី NTSB បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងដំណើរ វែងឆ្ងាយដើម្បីកំណត់អោយបាននូវមូលហេតុធ្លាក់យន្តហោះ Asiana កាលពីឆ្នាំទៅដែលបានបណ្តាល អោយមនុស្ស ៣ នាក់ ស្លាប់បាត់បង់ជីវិត ខណៈ ១៨៧ នាក់ផ្សេងទៀត ទទួលរងរបួស ធ្ងន់​ ស្រាល ។


លោក Hart បន្តអោយដឹងថា យន្តហោះ Boeing 777 គឺជាប្រភេទយន្តហោះ ដែលមានបច្ចេកវិទ្យាខ្ពស់ បំផុត អមជាមួយ នឹងសេវាកម្មបម្រើ ដោយស្វ័យប្រវត្តិនាំមុខគេ ក៏ប៉ុន្តែ  អ្វីដែលជាភាពស្វ័យប្រវត្តិខ្លាំង ពេក និងទំនើបពេកនោះ បានបណ្តាលអោយមានបញ្ហាប្រឈម ជាមួយនឺង ពីឡុត ថាតើពួកគេពិតជា បានយល់ ដំណើរការដ៏ស្មុគស្មាញទាំងនោះ ជាក់ច្បាស់ ឬក៏យ៉ាងណា ។

គួរបញ្ជាក់ថា នៅក្នងករណីលើកនេះ ក្រុមបុគ្គលិក បម្រើការលើយន្តហោះ ពិតជាអាចពឹងផ្អែក និងទុក ចិត្តបានក្នុងការប្រើប្រាស់ ប្រព័ន្ធចុះចត ដោយស្វ័យប្រវត្តិ តែ    ដឹងអីថា  ជាមួយនឹង សមត្ថភាព យល់ មិនច្បាស់ការណ៍ ញ៉ាំងអោយទទួលបាននូវលទ្ធផល ដ៏ខ្លោចចិត្តនោះ គឺ យន្តហោះ បើកយឺត និងបាន បន្តទៅបុក នឹងច្រាំងសមុទ្រ នៅចំនុចចុងបំផុត នៃផ្លូវរថ ញ៉ាំងអោយមានការធ្លាក់ និងផ្ទុះឆេះតែម្តង ។

គួររំឭកថា កាលពីថ្ងៃទី ៦ កក្កដា   ឆ្នាំកន្លងទៅនេះ    យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ កូរ៉េខាងត្បូង Asiana Flight 214 បានជួបនឹងករណី គ្រោះថ្នាក់ ធ្លាក់ និង  ផ្ទុះឆេះ  របស់ខ្លួន នៅឯអាកាសយានដ្ឋាន អន្តរជាតិ ទឹកដី សហរដ្ឋអាមេរិក បណ្តាលអោយមនុស្ស ៣ នាក់ ស្លាប់បាត់បង់ជីវិត ខណៈរាប់រយនាក់ ផ្សេងទៀត បានទទួលរងគ្រោះ ធ្ងន់ និង ស្រាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Breaking news Asia plane crash Unt news Asiana South Korea Seoul Washington USA