ព័ត៌មានជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
ក្នុងស្រុក (CEN) នាមុននេះបន្តិច បានបញ្ជាក់អោយដឹងថា ឧកត្តមមន្ត្រីអាស៊ានបានចាប់
ផ្តើមកិច្ចប្រជុំ កាលពីពេលព្រឹកថ្ងៃព្រហស្បត៍ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រី
ការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលផ្សេងទៀត។
លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួរការបរទេស
គួរបញ្ជាក់ផងដែរថា លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួរការបរទេស បាននិយាយថា កិច្ចប្រជុំ
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា មុនពេលដែលមេដឹកនាំអាស៊ាន
នឹងប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា កិច្ចប្រជុំស្តីពីគណៈកម្មាធិការអចិន្ត្រៃ
យ៍តំណាងអាស៊ាន ក្រោមអធិបតីភាពលោក កាន់ សារិទ្ធ អគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌូនេ
ស៊ី និងតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ នៅសណ្ឋាគារ
សូហ្វីតែល រាជធានីភ្នំពេញ ដែលមានចូលរួមពីឧត្តមមន្ត្រីអាស៊ាន។ គួររំឭកផងដែរថា រដ្ឋមន្ត្រី
ការបរទេសអាស៊ាន នឹងចាប់ផ្តើមមកដល់កម្ពុជានៅថ្ងៃស្អែក៕
ដោយ ៖ ពិសិដ្ឋ
កែសម្រួលអត្ថបទពី ៖ CEN