CamNews

ប្លែកៗ 

រូបថតអាពាហ៍ពិពាហ៍ប្លែកៗ កូនកំលោះ និងកូនក្រមុំលេងស្ទីលថត ក្នុងមឈូសដាក់តាំងក្នុងថ្ងៃ រៀបការ

សិង្ហបុរី៖ ស្ទើរតែមិនគួរឲ្យជឿមែនថា គូស្នេហ៍មួយគូនេះបានស្មោះស្ម័គ្រថតរូបរៀបការរបស់ខ្លួន នៅក្នុងមឈូស និងលេងស្ទីលនៅក្បែរមឈូស ដែលមនុស្សជាច្រើននាំ គ្នាភ័យខ្លាចមិន ចង់ឃើញ វាឡើយ ។

នាង Jenny Tay អាយុ២៩ឆ្នាំ បានរៀបការជាមួយបុរសជាគូស្នេហ៍អាយុ៣០ឆ្នាំឈ្មោះ Darren Cheng ដែលអ្នកទាំង ពីរសុទ្ធតែមានតួនាទីជាអ្នករៀបចំពិធីរៀបមង្គលការដូចគ្នា ហើយពួកគេ ពិតជាចង់ធ្វើអ្វីដែលប្លែកសម្រាប់ខ្លួនឯង នៅថ្ងៃដ៏វិសេសនេះ ទើបយក មឈូសសម្រាប់ ដាក់ មនុស្សស្លាប់ មកថតរូបលេងស្ទីលដ៏ប្លែកភ្នែក ។

នាង Jenny បាននិយាយថា នាង និងអនាគតស្វាមី ចង់ស្វែងយល់ពីភាពសុខស្រួល នៃការស្លាប់ ដូចដែលពួកគេកន្លង មកធ្លាប់ធ្វើជា អ្នករៀបចំពិធីបុណ្យសពឲ្យមនុស្សជាច្រើនមកហើយ ប៉ុន្តែ ការយកមឈូស មកប្រើជាស្ទីលថតរូបរៀប ការនេះ វាគឺជាស្ទីលមួយដែលមិន ងាយនឹង នរណា ចង់ធ្វើបែបនេះឡើយ ។

ឈុតថតរូបរៀបការរបស់អនាគតប្តីប្រពន្ធមួយគូនេះធ្វើឡើងនៅក្នុង សួនច្បារមួយស្ថិតនៅតំបន់ Punggol ប្រទេសសិង្ហបុរី ហើយអ្នកទាំងពីរបាននិយាយថា ពួកគេនឹងរក្សារូបថតអាពាហ៍ពិពាហ៍ដ៏ ស្រស់ស្អាតនេះទុកអស់មួយជីវិតទៀត ផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501