ហុងកុង ៖ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញ
អត្ថបទរបស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា នៅឯទីក្រុងហុង
កុងឯណោះវិញ ត្រូវបានរកអោយឃើញថា មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលកូន
ទាយក្ស ពណ៌លឿង ផុសត្រដែតខ្លួនឡើងនាកណ្តាលក្រុង ដោយបានទាក់ទាញចំណាប់អា
រម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កូនទាជ័រសិប្បនិម្មិតដ៏ធំមួយនេះ គឺជាសមិទ្ធផលស្នាដៃសិល្បៈរបស់
វិចិត្រករជនជាតិហូឡង់ លោក Florentijn Hofman ។ យ៉ាងណាមិញ បើយោងតាមប្រភព
សារព័ត៌មានដដែលនេះ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា កូនទាជ័រយក្សដ៏ធំ
មួយនេះ ក៏បានធ្វើដំណើរទេសចរណ៍របស់ខ្លួន តាមទីក្រុងធំៗនៅលើពិភពលោកជាច្រើន
មកហើយ ដែលនៅក្នុងនោះរួមមានដូចជា ៖ Osaka, Sydney, Sao Paolo និង Amster-
dam ជាដើម។ ដោយឡែក វានឹងសំកាំងខ្លួនអួតដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិរហូត
ដល់ថ្ងៃទី៩ ខែ មិថុនា ដោយមានមូលដ្ឋាននៅលើកំពង់ផែ Victoria ក្នុងទីក្រុងហុងកុង ៕
ដោយ ៖ ពិសី
ប្រភព ៖ cnn