CamNews

កំសាន្ត 

ឈួន ស្រីម៉ៅ គ្រោងទៅ ក្រេបទឹកឃ្មុំ​ នៅអាមេរិក ក្រោយរៀបការរួច

ភ្នំពេញ៖ ទន្ទឹមនឹងពេលដែល តារាស្រីរាងតូចច្រឡឹង កញ្ញា ឈួន ស្រីម៉ៅ គ្រោងដឹកដៃគូដណ្តឹង ជាអាណិកជនខ្មែរ រស់នៅអាមេរិក ចូលរោងការ តាមប្រពៃណី ក្នុងពេលឆាប់ៗនេះ នាងបានបង្ហើបឲ្យដឹង ជាសាធារណៈថា ក្រោយពីនាង និងអនាគតស្វាមី រៀបការរួច គឺពួកនាង មានគម្រោងដឹកដៃគ្នា ចេញទៅក្រេបទឹកឃ្មុំ នៅសហរដ្ឋអាមេរិក ដែលជាទឹកដីអនាគតស្វាមី របស់នាង រស់នៅសព្វថ្ងៃ និងក្នុងបំណងទៅលេងញាតិមិត្ត បងប្អូនខាងប្ដីផងដែរ។

ជាទូទៅសម្រាប់ គូស្វាមីភរិយាថ្មី ស្ទើរតែគ្រប់គូ ជាពិសេសអ្នកសិល្បៈ នៅពេលរៀបការ សាងគ្រួសារហើយ ពួកគេតែងតែ ស្វែងរកទីកន្លែង ទៅលំហែកាយ ជាលក្ខណៈគូស្វាមីភរិយាថ្មោងថ្មី (ក្រេបទឹកឃ្មុំ) ដើម្បីសាងនូវ អនុស្សាវរីយ៍ល្អៗ ជាមួយគ្នាក្រោយរៀបការរួច ។ ជាមួយគ្នានោះដែរ តារាស្រីរាងតូចច្រឡឹង កញ្ញា ឈួន ស្រីម៉ៅ ក៏បានបង្ហើបឲ្យដឹង ជាសាធារណៈ នៅក្នុងកម្មវិធីកម្សាន្តមួយ នៅលើកញ្ចក់ទូរទស្សន៍ កាលពីពេលថ្មីៗនេះថា នាង នឹងចូលរោងការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ខាងមុខនេះ ហើយជ្រើសយកទឹកដីអាមេរិក ជាកន្លែងបង្កើនរសជាតិស្នេហ៍ក្រោយ មង្គលការ។

ឈួន ស្រីម៉ៅ និយាយ "បន្ទាប់ពីខ្ញុំរៀបការរួច ខ្ញុំនិងអនាគតស្វាមី គ្រោងនឹងនាំគ្នាចេញ ទៅដើរលេង ឬហៅថាក្រេបទឹកឃ្មុំនៅអាមេរិក ដែលកន្លែងនោះ គឺជាទីកន្លែងដែលគាត់ (អនាគតស្វាមី) រស់នៅស្រាប់តែម្តង ។ តែយ៉ាងណាៗ គម្រោងក្នុងការ ចាកចេញទៅដើរកម្សាន្ត ក្រោយរៀបការនោះ ខ្ញុំនៅមិនទាន់ដឹង នៅឡើយទេថា ត្រូវចេញទៅនៅពេលណា"។

កញ្ញា ឈួន ស្រីម៉ៅ ធ្លាប់បានបង្ហើបប្រាប់ LookingTODAY ថាពិធីមង្គលការរបស់នាង គ្រោង អញ្ជើញភ្ញៀវប្រមាណ ៦០-៧០តុ ឬក៏អាចច្រើនជាងនេះ ។ សម្រាប់ពិធីជប់លៀង ពិសាភោជនីអាហារ នៅពេលល្ងាច គឺប្រារព្ធឡើងនៅកោះពេជ្រ អគារ A ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh