CamNews

តារា 

គ្រាន់តែដឹងរឿងនេះភ្លាម នាង Taew ចាប់ផ្តើមចេញមុខបដិសេធភ្លែត

ថៃ ៖ កាលពីឆ្នាំ ២០១៧ នាង Taew Natapohn ទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីឡើង ក្រោយចាក់បញ្ចាំងរឿង "Rak Nakara" ព្រមទាំងទទួលបានខមមិនល្អៗជាច្រើនទៀតផង ។ 

តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ ត្រូវបានប្រភពផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយថា រូបនាងទទួលបានការអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ជាច្រើននិងក្លាយខ្លួនជាអ្នកតំណាងផលិតជាច្រើនក្នុងតម្លៃខ្លួនយ៉ាងខ្ពស់ ។ 

ទទ្ទឹមនឹងនេះផងដែរ របាយការណ៍បានមួយបានលើកឡើងថា មិត្តស្រីលោក Thon Aach Lhaisakul បានរកកំរៃចំនួន ៥០ លានបាត សម្រាប់ ១៦ ពាណិជ្ជកម្ម កាលពីឆ្នាំ ២០១៧ ។ គ្រាន់តែដឹងរឿងនេះភ្លាម នាង Taew ចាប់ផ្តើមចេញមុខបដិសេធភ្លែត ព្រោះនាងមិនបានរកកំរៃច្រើនដូចដែលព័ត៌មានបានចុះផ្សាយនោះទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul