គូស្វាមីភរិយាមួយ បានប្រព្រឹត្តកំហុសដោយស្វាមីបានប្រើបណ្តាញផ្សព្វផ្សាយរកសត្វសុនខ
មួយក្បាលដើម្បីឲ្យភរិយាគាត់រួមភេទជាមួយវា។ គូសា្វមីនេះត្រូវបានតុលាការកាត់ទោសពីបទ
គំរាមកំហែងសត្វ។
លោក សេន វកឃើ (Shane Walker) អាយុ ៣៨ឆ្នាំ និងភរិយា សារ៉ា ដែ វកឃើ (Sarah Dae
Walker) អាយុ ៣៣ឆ្នាំ នៅរដ្ឋអារីសូណា ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃ ព្រហស្បត្តិ៍
ក្នុងករណីដែលបានរកឃើញថានាងបានរួមភេទជាមួយសត្វសុនខកាលពីខែមិថុនា។
រូបភាព៖ លោក សេន វកឃើ និងភរិយា សារ៉ា ដែ វកឃើ ដែលត្រូវបានតុលាការកាត់ទោស
អ្នកស្រី សារ៉ា ដែ វកឃើ ត្រូវបានកាត់ទោសឲ្យឈប់មានទំនាក់ទំនងជាមួយប្តីរបស់នាងរយៈ
ពេល២ឆ្នាំ និងជាប់ពន្ធធនាគាររយៈពេល ១៨ខែ។ អ្នកទាំងពីរក៏ ត្រូវបានហាមមិនឲ្យចិញ្ចឹម
សត្វគ្រប់ប្រភេទ។
អ្នកស្រី វកឃើ បានសំដែងនូវទុក្ខព្រួយចំពោះករណីដែលបានកើតមានឡើង ហើយនិយាយថា
វាបានធ្វើឲ្យគាត់បាត់បង់ការងារធ្វើជាអ្នកអូតែសនៅលើយន្តហោះ និងធ្វើឲ្យមានភាពអាម៉ាស់
ក្នុងគ្រួសារ។ នាងបាននិយាយថា៖ ខ្ញុំតែងតែគិតពីកូនៗរបស់ខ្ញុំជារៀងរាល់ថ្ងៃ និងហេតុដូចនេះ
ហើយទើបខ្ញុំត្រូវរស់លើលោកយើងនេះ។
ចំណែកឯលោក វកឃើ វិញបានប្រាប់តុលាការថា ប្រពន្ធរបស់គាត់ត្រូវបានត្រួតពិនិត្យឃើញ
ថានៅមានប្រក្រតីនៅឡើយទេ ហើយពិតជាអាចត្រលប់ទៅធ្វើការវិញបាន។
មានករណីរិះគន់ចំពោះតុលាការផងដែរថា គួរតែលើកលែងទោះដល់អ្នកស្រី វកឃើ ព្រោះ
មិនគួរណាកាត់ទោសអ្នកបានដឹងខ្លួនវិញទេ៕
ដោយ៖ ផល រិនដូ
ប្រភព៖.dailymail.