ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ច
បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣០ នាក់ត្រូវបានស្លាប់បាត់បង់ជីវិតកា
លពីថ្ងៃទី ១២ កន្លង វេលាម៉ោង ២ ទាបភ្លឺ (ម៉ោងក្នុងស្រុកប្រទេសនីហ្សេរីយ៉ា) បន្ទាប់ពីមាន
ការផ្ទុះមួយ ដែលក្រោយមកក៏បណ្តាលអោយមានភ្លើងឆាបឆេះបំពង់បង្ហូរប្រេងមួយនៅឯភា
គនិរតីប្រទេសនេះ ពោលគឺ នៅក្នុងភូមិ Arepo រដ្ឋ Ogun ។
លើសពីនេះទៅទៀត បើតាមសម្តីលោក Friday Ibadin ជាអ្នកទទួលខុសត្រូវប៉ូលិសនីហ្សេរី
យ៉ា ម្នាក់ថ្លែងនៅទីក្រុង ឡាហ្គូសថា ការផ្ទុះនោះកើតមាននាវេលាម៉ោង២រំលងអធ្រាត្រហើ
យភ្លើងបាន ឆាបឆេះដោយសារបណ្តាមនុស្សដែលលើកគ្នាដើម្បីត្រងយកប្រេង កាតដែល
ហៀរចេញក្រោយការផ្ទុះបំពង់បង្ហូរប្រេងរបស់ក្រុម ហ៊ុនប្រេងជាតិ Nigerian National Petro
leum Corporation (NNPC) ។ អ្នកទទួលខុសត្រូវប៉ូលិសរូបនេះបន្តថា ពួកអ្នកពន្លត់ភ្លើងខិតខំ
ពន្លត់ភ្លើងឆេះហើយប៉ូលិសកំពុង តាមរកចាប់ពួកអ្នកលួចប្រេង ។
ទន្ទឹមនឹងនេះ លោកអ៊ីបាឌីននិយាយថា ជនសង្ស័យម្នាក់ ដែលចាប់ខ្លួនបាននិយាយប្រាប់ប៉ូ
លិសថាពួកគេជា ច្រើននាក់បានត្រូវស្លាប់ហើយខ្លះទៀតត្រូវរបួសពេលមាន ការផ្ទុះ ។ អ្នក
នៅរស់រានមានជីវិតម្នាក់រៀបរាប់ថា មនុស្សជាង ៥០ នាក់បានចូលរួមក្នុងការលួចប្រេងនេះ
ដោយ បញ្ជាក់ថា មនុស្សជិត៣០នាក់ត្រូវភ្លើងឆេះស្លាប់ទាំងរស់ហើយជាច្រើននាក់ទៀតត្រូវ
របួស៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ china.org