(គូឡាឡាំពួរ)៖ ទីបំផុតស្ត្រីទីពីរដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីបំពុលសម្លាប់បងប្រុសមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ និងឃុំខ្លួនរួចហើយ បន្ទាប់ពីស្ត្រីទីមួយដែលមកពីមីយ៉ាន់ម៉ា និងកាន់លិខិតឆ្លងដែនវៀតណាមត្រូវបានចាប់ឃុំខ្លួនដូចគ្នាកាលពីថ្ងៃល្ងាចថ្ងៃពុធម្សិលមិញ។ នេះបើតាមព័ត៌មានដែល Reuters ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
មិនទាន់មានការបញ្ជាក់អំពីជនជាតិ ឬក៏ព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងអត្តសញ្ញាណ និងប្រវត្តិនៃស្ត្រីទាំងពីររូបខាងលើនេះឡើយ ដោយប៉ូលិសផ្នែកស៊ើបអង្កេតពិសេសរបស់ម៉ាឡេស៊ីកំពុងធ្វើប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅឡើយឈានចូលដល់ថ្ងៃទីពីរនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕
- កូរ៉េខាងត្បូង ប្រតិកម្ម ថានារី ២នាក់ដែលសម្លាប់ Kim Jong Nam បងប្រុសលោក Kim Jong Un នោះ គឺជា....