អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយ
កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសដែលជាពលរដ្ឋហុងកុងវ័យ ២៩ ឆ្នាំ
ម្នាក់ត្រូវបានរកអោយឃើញថា ដេកពេទ្យក៏ព្រោះតែបានកាត់ប្រដាប់ភេទខ្លួនឯងចោល ខណៈ
ពេលដែលចង់ធ្វើជាមនុស្សស្រីពេញលក្ខណៈ ។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា ជនរងគ្រោះរូបនោះ មានឈ្មោះថា
Luk ជាបុរសដែលមានចរិកស្រី សក់វែងប្រះស្មាស្របពេលដែលគាត់ចូលចិត្តស្លៀកសំលៀក
បំពាក់ស្រ្តីតាំងពីវ័យក្មេងមកម្ល៉េះ ។ កន្លងមក គាត់ក៏ធ្លាប់បានគិតថា ចង់វះកាត់កែភេទផងដែរ
តែដោយសារតែការជំទាស់ជាដាច់ខាតពីសំណាក់ក្រុមគ្រួសារ ទើបរួញរាក្នុងការធ្វើបែបនេះ។
មិនបានប៉ុន្មានផង មានពេលយប់មួយនោះ ភាពមិនសប្បាយចិត្តក៏កើតមានឡើង ដែលជាហេ
តុធ្វើអោយគាត់ បានសំរេចចិត្តក្នុងការកាត់ប្រដាប់ភេទចោលតែម្តង។ គ្រាន់តែកាត់បានតែបន្តិ
ច ដោយហេតុតែឈឺខ្លាំងពេក គាត់ក៏បានស្រែករហូតដល់ថ្នាក់ឪពុកបានលឺ ដោយឃើញហេ
តុការណ៍បែបនេះ ឪពុករូបនោះក៏ ទូរស័ព្ទហៅភ្នាក់ងារមានសមត្តកិច្ច ដើម្បីបញ្ជូនកូនខ្លួនទៅ
កាន់មន្ទីរពេទ្យ។
គួររំឭកផងដែរថា ប្រតិបតិ្តការជួយសង្គ្រោះក៏ទទួលបានជោគជ័យ ខណៈតំណភ្ជាប់ត្រូវបានធ្វើ
ឡើង ហើយលោក Luk ក៏អាចបត់ជើងតូចបានជាធម្មតា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ shanghaiist