CamNews

មិនគួរឲ្យជឿ 

អព្ភូតហេតុ បុរសម្នាក់រស់ឡើងវិញ ខណៈងើបដឹងខ្លួនចេញពីក្តារមឈូស

ចម្លែកៗ ៖ ភាពភ្ញាក់ផ្អើលត្រូវបានបង្កើតឡើងមួយរំពេច ខណៈពេលដែលបុរសម្នាក់ បាន
ងើបដឹងខ្លួនពីក្តារមឈូស រស់ឡើងវិញក្នុងពិធីបុណ្យសពរបស់ខ្លួន នេះបើយោងតាមការ
ដកស្រង់អត្ថបទផ្សាយ  របស់គេហទំព័រសារព័ត៌មានប្លែកបរទេស  spy ដែលទើបតែបាន
ចេញផ្សាយកាលពីថ្ងៃទី ១៦ ឧសភា កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា      ករណីដែលត្រូវបានគេសន្មត់ថា ​ ជារឿងអព្ភូតហេតុដែលមិនគួរ
អោយជឿនេះ បានកើតឡើងនៅឯប្រទេស Zimbabwe ហើយបើនិយាយពីបុរសវ័យ៣៤
ឆ្នាំ ដែលបានដឹងខ្លួនរស់ឡើងវិញនោះ មានឈ្មោះ Brighton Dama Zanthe  ។ គាត់ត្រូវ
បានក្រុមគ្រួសារធ្វើពិធីបុណ្យសព បន្ទាប់ពីក្រុមមនុស្សអះអាងថា គាត់បានស្លាប់ដោយ
សារតែជម្ងឺរ៉ាំរ៉ៃរបស់គាត់បាត់ទៅហើយ "Brighton Dama Zanthe from Zimbabwe had
appeared to pass away after suffering from a long illness " ។


                            ខាងលើនេះ គ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ

ភ្លាមៗនោះ  ក្រុមគ្រួសារនៃសព កាលដែលដឹងថា  រឿងអព្ភូតហេតុពិតជាកើតមានឡើង
មែននោះ  ពួកគេក៏បាននាំលោក  Brighton Dama Zanthe  ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ
ក្នុងស្រុកមួយកន្លែង   ។  ដោយឡែក បើយោងតាមសម្តី  លោក Brighton  បានអះអាង
បន្ថែមអោយដឹងថា  ៖  គាត់ពិតជាមិនចងចាំនូវអ្វី ដែលបានកើតឡើងអោយពិតប្រាកដ
នោះទេ  តែអ្វីដែលគាត់បានដឹង  និង  ចងចាំនោះគឺថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ
ពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ និងរឿងមួយទៀត នោះគឺ មានមនុស្សម្នាជាច្រើនបាន
មកប្រមូលផ្តុំគ្នា ក្នុងការចូលរួមនៃពិធីបុណ្យសពរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំបែរជាមានឧកាសក្នុង
ការរស់រានមានជីវិតសាជាថ្មីទៅវិញ ​​    ឥឡូវខ្ញុំមានអារម្មណ៍ធម្មតាហើយ " What I can
only  confirm  is   that  people  gathered  at  my house  to  mourn  but Iwas given
another chance and I am alive. I feel okay now." ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news unbelievable news pic