ព័ត៌មានកីឡា៖ អ្នកចាត់ការថ្មីបណ្ដោះអាសន្នរបស់ក្លឹប Chelsea លោក Guus Hiddink បានធ្វើការគម្រាមដល់ម្ចាស់ក្លឹប ផ្ទាល់តែម្ដង ជុំវិញការសម្រេចចិត្ដក្នុងរដូវកាលទីផ្សារដោះដូរកីឡាករ ក្នុងខែមករានេះ ដោយលោក បញ្ជាក់ថា កុំទាន់សម្រេចចិត្ដធ្វើរឿងឆ្កួតៗឲ្យសោះ នៅខណៈពេលនេះ ។
តាមការសម្លឹងមើលទៅដោយឃើញថា ក្លឹប Chelsea កំពុងតែជួបវិបត្ដិរឿងបញ្ហារបួសកីឡាករ ដែលអាចបង្អាក់បន្ទុចដំណើរការ សម្រាប់ព្រឺត្ដិការណ៍បន្ដទៅមុខទៀត ហេតុដូច្នេះហើយ ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហានេះ ម្ចាស់ក្លឹប Chelsea គ្រោងនឹងទិញបន្ថែមកីឡាករក្នុងរដូវកាលនេះ ប៉ុន្ដែសម្រាប់សម្ដីរបស់អ្នកចាត់ការ វិញគឺលោក Guus Hiddink គាត់នៅតែមានជំនឿជឿជាក់ដល់កីឡាករចាស់ៗ ដូចជា Diego Costa និង Loic Remy និងអាចូលលេងបានល្អវិញមិនខាន។
មុខសញ្ញា Chelsea ដែលបានមើលឃើញ មានដូចជា កីឡាករ Alexandre Pato, Carlos Bacca, Saido Berahino and Ezequiel Lavezzi ដែលពួកគេត្រូវបាន ស្ថិតក្នុងបញ្ជាីទីផ្សារ ក្លឹប Chelsea អស់ហើយ។
ពាក្យសម្ដីរបស់ លោក Guus Hiddink បានថ្លែងថា » អ្នកនឹងមានគ្រោះថ្នាក់ជាមិនខាន ប្រសិនជាសម្រេចចិត្ដទិញកីឡាករក្នុងរដូវកាលនេះ ហើយនេះគឺជាការពិត។ Chelsea ត្រូវតែសម្លឹងមើលស្ថានភាពបច្ចុប្បន្ន ដឹងច្បាស់ថាក្លឹប នៅគ្រងដំណែងលេខរៀងទី ១៤នៅឡើយ ប៉ុន្ដែក៏ត្រូវតែគិតដល់ថ្ងៃអនាគតផងដែរ ដូច្នេះកុំទាន់គិតធ្វើរឿងអ្វីឆ្កួតៗ ឲ្យសោះ»។
លោក Guus Hiddink ក៏បានបញ្ជាក់ផងដែរទាក់ទងនឹងគម្រោងទីផ្សារផ្ទេរកីឡាករ ប៉ុន្ដែមិនទាន់បានបញ្ជាក់ថាកីឡាករណាមួយនោះទេដែលគាត់ ចង់បាន តែទន្ទឹមគ្នានោះដែរគាត់ក៏បានថ្លែងផងដែរថា គាត់ត្រូវការកីឡាករក្មេងៗ ហើយគម្រោងផ្ទេរនេះអាចនិងពន្យាដល់រដូវកាលទីផ្សារក្រោយ ព្រោះគ្រប់យ៉ាងគាត់គិតថា មានលក្ខណៈប្រសើរជាងពេលនេះច្រើន។
ដោយ៖ អឿ អុយ
ប្រភព៖ Mirror