ព័ត៌មានអន្តរជាតិ ៖ ជួបជាមួយនឹងបុរសចិត្តសឿងបំផុតលើលោក ហ៊ានយកជីវិតទៅលោត
អន្ទាក់នឹងមាត់ទ្វារមច្ចុរាជ ខណៈពេលដែលដើរសួរនឹងខ្សែលើលំហអាកាស កំពស់ប្រមាណ
ជាង ២០០ ហ្វឺត (៦០ ម៉ែត្រ) ដោយគ្មានឧបករណ៍ការពារអ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ មានឈ្មោះថា Nik Wallenda ត្រូវបានមនុស្សម្នាជាច្រើន
ស្ងើចសរសើរជាមួយនឹងការដើររបស់គាត់ ខណៈពេលដែលមនុស្សម្នាជាច្រើនទៀត ខ្លាច
រអាមិនហ៊ានមើលការដើររបស់គាត់ ដែលចំណាយពេលប្រមាណជាង ១៥ នាទី ពី Bayfront
Park ទៅ Marina Tower ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បុរសចិត្តសឿងរូបនេះ ធ្លាក់បំបែកឯកទគ្គ
កម្មពិភពលោក ៦ ដង រួចមកហើយ កាលពីពេលកន្លងទៅ ដែលមានពេលមួយនោះ គាត់
បានដើរសួរនឹងខ្សែ នៅពីលើទឹកធា្លក់ Niagara Falls ដែលមិនមានឧបករណ៍ការពារអ្វីទាល់
តែសោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ