ព័ត៌មានអន្តរជាតិ ៖ រូបថត ក៏ដូចជា វីដេអូអាសអាភាសរបស់មន្រ្តីចិនម្នាក់ មានឈ្មោះថា
Lei Zhengfu ត្រូវបានរកឃើញ ខណៈពេលដែលមានការចែកចាយពេញពិភពអ៊ិនធើណេត
នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយ ទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន កាលពីប៉ុន្មានម៉ោងមុននេះ។
លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា
លោក Lei គឺជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិន ប្រចាំស្រុក Beibei ក្រុង Cho-
ngqing ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវបានចោទ
ប្តឹង ពីបទលួចមានស្រីកំណាន់ស្ងាត់ៗថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ទំព័រសារព័ត៌មានដដែលនេះ ក៏បានស្រង់យកនូវមតិរិះគន់ ក៏ដូចជាពាក្យ
ចចាមអារ៉ាមនៅក្នុងប្រព័ន្ធអ៊ិនធើណេតផងដែរថា ស្រីកំណាន់របស់មន្រី្តចិនរូបនោះ ប្រហែល
ជា លេខារបស់គាត់ផ្ទាល់ ដែលនាងមានវ័យទើបតែ ១៨ ឆ្នាំ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន