CamNews

មិនគួរឲ្យជឿ 

សារព័ត៌មាន ចាប់អារម្មណ៍ចុះផ្សាយ តារាម៉ូដែលតូចវ័យ ទើប ៥ ឆ្នាំ

មិនគួរអោយជឿ ៖ ជាការពិត ទំព័រសារព័ត៌មានបរទេស មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយ
បានចុះផ្សាយជាបន្តបន្ទាប់  នូវអត្ថបទសារព័ត៌មាន ស្តីពី  តារាម៉ូដែលប្រុស មានសម្រស់
គួរជាទីទាក់ទាញ ល្បីពេញពិភពអ៊ិនធើណេត ។ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា គេ
មានវ័យទើបតែ  ៥ ឆ្នាំប៉ុណ្ណោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ
សារព័ត៌មានបរទេស ស្កាយ ។

ទើបតែមានវ័យ  ៥ ឆ្នាំ Alonso Mateo  បានគូសបញ្ជាក់អោយដឹងថា ៖ គេពិតជាចូលចិត្ត
សម្លៀកបំពាក់បែបទាន់សម័យជាខ្លាំង  ខណៈពេលដែលគេក៏ចូលចិត្ត  តុបតែងខ្លួនបែប
ស៊ីវិល័យ   ស្រស់សង្ហាដូចទៅនឹងឪពុករបស់គេ ។ យ៉ាងណាមិញ បើយោងតាមសម្តីស្រ្តី
ជាម្តាយ  ឈ្មោះ  Luisa  Fernanda  Espinosa  មានមុខរបរជា   រចនាម៉ូដសម្លៀកបំពាក់
freelance មកពី រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក  អោយដឹងថា  ជាមួយនឹងការតុបតែង
ខ្លួនអោយគេ    កាលពីកុមារភាពនោះ  គេក៏បានចាប់ផ្តើមចូលចិត្តសិល្បៈនៃការតុបតែង
ខ្លួននេះរហូតមកដល់បច្ចុប្បន្នភាពនេះតែម្តង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic