រថយន្ត Lexus GS350 គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលត្រូវផលិតឡើងយ៉ាងទំនើប និង ស្រស់
ស្អាតជាងរថយន្ត Lexus GS300 ទាំងរូបរាងខាងក្នុង និងក្រៅ ផ្លាស់ប្តូរថ្មីទាំងស្រុង និងបានបន្ថែម
នូវប្រព័ន្ធបច្ចេកវិជ្ជាចុងក្រោយ នៅខាងក្នុង ដើម្បីបន្ថែមភាពងាយស្រួល និង ពង្រឹងប្រព័ន្ធការពារ
កាន់តែប្រសើរឡើងសំរាប់អតិថិជន។
រថយន្ត Lexus GS350 ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និង តុបតែងឡើង កាន់តែមានភាព
ទាក់ទាញជាងម៉ូដែលមុនៗ ដោយបានធ្វើការផ្លាស់ប្តូរនូវ អំពូលបំភ្លឹផ្លូវខាងមុខ និង ខាងក្រោយថ្មី
និង បានបំពាក់នូវបំពង់ផ្សែងស៊ីមាំងភ្លោះពីរ ដ៏ស្រស់ស្អាត នៅខាងក្រោយរថយន្ត អមជាមួយនឹង
សំបកកង់ស្ពត ធន់មាំស្វិត អាចបើកបរបានគ្រប់ស្ថានភាពផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់
និង ពោរពេញទៅដោយផាសុខភាព។
ជាពិសេសរថយន្ត Lexus GS350 ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ប្រណិតនេះត្រូវបំពាក់ជាមួយនឹងម៉ាស៊ីន
៦ មានកម្លាំងម៉ាស៊ីន ៣,៥ លេខអូតូ មាន ៨លេខ មានបំពាក់ប្រព័ន្ធ Bluetooth នៅខាងក្នុង និង
មានតម្លៃ ៤៧,៧០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ edmunds