ដើម្បីកាត់បន្ថយករណីកុមារត្រូវបានពុកម្ដាយបោះបង់ចោល នៅតាមដងផ្លូវ អាជ្ញាធរប្រទេសចិន បានសាងសង់មជ្ឈមណ្ឌលគាំពារសង្គម ចំនួន ២៥កន្លែង ដែលមាននៅក្នុងខែត្រ និងក្រុងចំនួន
១០។ ជារៀងរាល់ថ្ងៃ ទិដ្ឋភាពនៃការបោះបង់កូន នៅក្នុងមជ្ឈមណ្ឌលនេះ ធ្វើឱ្យគេមិនអាចទប់ទឹក
ភ្នែកបាន។
ទំព័រ News របស់អូស្ដ្រាលី ដកស្រង់ព័ត៌មានពីប្រទេសចិន ឱ្យដឹងថា បណ្ដាមជ្ឈមណ្ឌលគាំពារ
កុមារកំព្រានេះ ត្រូវបានគេហៅថា “baby hatch” ។ Baby hatch ជាកន្លែងទទួលចិញ្ចឹម និងថែទាំ
កុមារដែលត្រូវពុកម្ដាយបោះបង់ចោល ហើយកុមារមួយចំនួនធំ ក៏ត្រូវបានគ្រួសារដែលចង់បាន
កូន សុំយកទៅចិញ្ចឹម។
ការបោះបង់កូន គឺជាអំពើខុសច្បាប់ នៅប្រទេសចិន ដូច្នេះ ពុកម្ដាយដែលមិនមានលទ្ធភាពចិញ្ចឹម
កូន តែងតែយកមក “ចោល” នៅទីនេះ ដោយសង្ឃឹមថា នឹងមានសុវត្ថិភាព និងអនាគតល្អ ជាង
នៅតាមដងផ្លូវ។
ម្ដាយរុញឱ្យកូនទៅ ក្នុងបំណងបោះបង់កូន
មូលហេតុដែលបណ្ដាលឱ្យកុមារមួយចំនួនធំ ត្រូវពុកម្ដាយបោះបង់ចោល គឺពួកគេមានជម្ងឺផ្សេងៗ ហើយពុកម្ដាយមិនមានលទ្ធភាពព្យាបាល ក្រៅពីនេះ គោលនយោបាយកូនមួយ របស់ចិន ក៏ជា
កត្តារួមចំណែកផងដែរ ឱ្យមានការបោះបង់កូន នេះដែរ។
ប្ដីប្រពន្ធមួយគូ កំពុងយំ និងឱបកូនជាលើកចុងក្រោយ នៅចំពោះមុខបុគ្គលិកមជ្ឈមណ្ឌល
ការបង្កើតមជ្ឈមណ្ឌលទាំងនេះ ក្រៅពីត្រូវគេសរសើរ ក៏មានមតិជាច្រើន យល់ថា វាជាការលើក
ទឹកចិត្ត ឱ្យពុកម្ដាយ បោះបង់កូនរបស់ខ្លួន នៅពេលជួបបញ្ហាក្នុងជីវិត។
ថ្លែងនៅលើទំព័រ South China Morning Post អ្នកម្ដាយម្នាក់ដែលបានបោះបង់កូនរបស់ខ្លួន ឱ្យដឹង
ថា ៖ “កូនរបស់ខ្ញុំ មានជម្ងឺ ហើយវានឹងមិនអាចមើលថែខ្លួនឯងបាន នៅពេលវាធំឡើង។ ខ្ញុំគ្រាន់
តែចង់ឱ្យកូន នៅមានជីវិតនឹងគេ”។
សប្បុរសជន មកសួរសុខទុក្ខកុមារកំព្រា
ជាទូទៅ ពុកម្ដាយ តែងដាក់កូនរបស់ខ្លួនចោល នៅក្នុងបន្ទប់រង់ចាំ រួចចុចកណ្ដឹង ហើយក៏ចាកចេញ
ទៅ មុននឹងបុគ្គលិកមណ្ឌលមកដល់។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SCMP/NEWS