ព័ត៌មានកីឡា៖ ក្លឹប Man United គ្រោងនឹងធ្វើការជួបប្រជុំជាមួយ ក្លឹប Real Madrid ដោយផ្ទាល់នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាជាថ្មីម្ដងទៀត លើរឿងទីផ្សារកីឡាករ David De Gea មុនពេលច្រកទ្វារទីផ្សារដោះដូរកីឡាករត្រូវបិទ ត្រឹមថ្ងៃអង្គារ៍។
ប្រភពព័ត៌មានពីគេហទំព័រ express បានចុះផ្សាយឲ្យដឹងថា ក្លឹបបិសាចក្រហម Man United ដែលកន្លងមក តែងតែទទួចថា នឹងមិនលក់កីឡាករអ្នកចាំទីរបស់ខ្លួន គឺ David De Gea ដាច់ខាត ហើយសុខចិត្ដអនុញ្ញាតឲ្យកីឡាករចាកចេញដោយទទួលបានដៃទទេនោះ ពេលនេះបានផ្លាស់ប្ដូរគំនិតវិញ ដោយក្លឹបគ្រោងនឹងជួបប្រជុំជាមួយ ដៃគូរទីផ្សារយ៉ាងសំខាន់ Real Madrid នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ មុនពេលច្រកទ្វារទីផ្សារកីឡារ ត្រូវបិទ។ ប្រភពគេហទំព័រផ្សេងទៀត បានបង្ហាញផងដែរថា ក្លឹប Man United គ្រោងនឹងយល់ព្រមលក់កីឡាករ David De Gea ហើយក្នុងរដូវកាលនេះ ត្រឹមតម្លៃ ៣០លានផោន ខណៈ ដែលកន្លងមក គឺក្លឹប ប្រកាសលក់ ក្នុងតម្លៃ ៣៥លានផោន ប៉ុន្ដែ Real Madrid ហ៊ាន ឲ្យត្រឹមតែ ២៥លានផោនតែប៉ុណ្ណោះ ។
Man United កន្លងមក ធ្លាប់ប្រកាន់យកគោលជំហររបស់ខ្លួនថា និងមិនលក់ កីឡាករ David De Gea ឡើយ ប្រសិនជាមិនបានតម្លៃជាង ៣០លានផោន ពោលក្លឹបសុខចិត្ដរទុកកីឡាករ រហូតផុតកិច្ចកុងត្រា ហើយអនុញ្ញាតឲ្យចាកចេញ ដោយមិនទទួលបាន ផលចំណេញអ្វីទាល់តែសោះ សូម្បីមួយ ផោន ។ ប៉ុន្ដែពេលនេះ ក្លឹបប្ដួចិត្ដវិញហើយ គឺនឹងចូលខ្លួនបង្កើតគម្រោងពិភាក្សារជាថ្មីម្ដងទៀត ជាមួយ Real Madrid ឲ្យដឹងច្បាស់ត្រឹមថ្លៃ ច័ន្ទ សប្ដាហ៍ក្រោយ។ ចំាមើលតើលទ្ធផលនឹងទៅជាយ៉ាងណា ដល់ពេលនោះ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express & bleacherreport