អាម៉ុក គឺជាមុខម្ហូបមួយមុខ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តពិសា និងមានលក់នៅតាមហាង អាហារ និងភោជនីយដ្ឋាននានា តែយើងកម្របានឃើញ អាហារមួយមុខនេះ ធ្វើនៅតាមផ្ទះសម្រាប់បរិភោគជាលក្ខណៈគ្រួសារណាស់។ ដូច្នេះ Camnews សូមណែនាំរបៀបធ្វើអាម៉ុកដល់អ្នកម្តាយ និងស្ត្រីៗមេផ្ទះ ដែលចង់ចេះនឹងធ្វើវាសម្រាប់បរិភោគ នៅក្នុងគ្រួសារដោយមិនចាំបាច់ទៅទិញ នៅតាមអាហារដ្ឋាន។
គ្រឿង៖ ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហមក្រៀម លីងហើយបុកលាយចូលគ្នា អោយម៉ដ្ឋ។
របៀបធ្វើ៖
១. ដាក់ក្បាលខ្ទិះ កូរអោយឈ្ងុយ ទាល់តែឡើងប្រេង ទើបដាក់គ្រឿងបុកម៉ដ្ឋ ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយ។
២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
៣. ចាក់ត្រីចូល កូរអោយសព្វ
៤. យកខ្ទិះដូងដែលនៅសល់ លាយទឹក ពងមាន់ និង ម្សៅ ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចេញ
៥. យកស្លឹកចេក មកចាប់ខ្ទាស់ជាកន្ទោង
៦. យកស្លឹកខាត់ណា បត់ដាក់តម្រៀបក្នុងកន្ទោង
៧. ដួសសាច់ត្រីកូរ ចាក់ចូលក្នុងកន្ទោង
៨. យកកន្ទោងទាំងអស់ តម្រៀបក្នុងឆ្នាំងចំហុយ រូចហើយរោយសរសៃស្លឹកក្រូចសើច និងម្ទេសពីលើ ដាក់ចំហុយ ៥ ទៅ ១៥នាទី
៩. ពេលឆ្អិន លើកចុះ បរិភោគភ្លាមៗ ទាន់នៅក្តៅ
ចំណាំ៖ បើចង់ចំហុយដាក់ក្នុងដូងខ្ចីដុត សូមយកសាច់ត្រីកូរគ្រឿង ចំហុយអោយឆ្អិនសិន ទើបចាក់ចូលផ្លែដូង ទើបចំហុយមួយសាទៀត យកមុខលំអ អោយស្អាត គ្មានឃើញស្នាមវែកដួស ៕
ដោយ៖ សារ៉ាត
ប្រភព៖ camboeyes