CamNews

ភាពយន្ត 

តារាសម្តែង​និងក្រុមការងារ ជប់លៀង​អបអរឿង «ហនុមាន» (Trailer Inside)

ភ្នំពេញ ៖ បន្ទាប់ពីមានការមមាញឹក ក្នុងការថតអស់រយៈពេលដ៏យូរកន្លងមកនេះ ក្រុមការងារនិង តារាសម្តែងជាច្រើនរូប បានចូលរួមកម្មវិធីជប់លៀងមួយ កាលពីថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ ២០១៤កន្លងទៅ នាក្លឹបរាំកម្សាន្ត Poontoon ដែលធ្វើឡើងដោយក្រុមហ៊ុន Westec Media ជា ផលិតករក្នុងការថតខ្សែភាពយន្ត “ហនុមាន” ក្នុងការលើកទឹកចិត្ត ដល់ក្រុមការងារទាំងអស់ ដែល បានសហការគ្នា យ៉ាងស្អិតរមួត ក្នុងការបញ្ចប់ ខ្សែភាពយន្តនេះ ដោយជោគជ័យ។

“ឆ្នាំវក” ជាភាពយន្ត ដែលផលិតដោយសា្នដៃកូនខ្មែរសុទ្ធសាធ ព្រមទាំងរួមសម្តែង ពីតារាសម្តែងថ្មីៗ នៅកម្ពុជាជាច្រើនរូបទៀតផង។ ខ្សែភាពយន្តនេះផ្តោតសំខាន់ លើហេតុការណ៍កាលពី ១២ឆ្នាំមុន ត្រូវជាឆ្នាំវក ដែលនិយាយពីគ្រួសារក្រីក្រមួយ ត្រូវពួកសេពគ្រឿងញៀន និងជួញដូរមនុស្ស សម្លាប់ ហើយ១២ឆ្នាំក្រោយ កូនប្រុសគ្រួសារក្រីក្រនោះ ត្រឡប់មកសងសឹកដោយពាក់មុខជាហនុមាន ហើយប្រើក្បាច់គុណល្បុកតោ ដែលជាមរតកក្បាច់គុណខ្មែរ តាំងពីយូរយារណាស់មកហើយ លាយ ឡំនឹងការអប់រំដាស់តឿន មនុស្សឱ្យជៀសវាងពីអំពើអបាយមុខ ដែលផ្ទុយនឹងច្បាប់។

ខ្សែភាពយន្តពោរពេញដោយ គំនុំតាមសងសឹក អមទៅដោយក្បាច់គុណល្បុកតោនេះ នឹងចាប់ផ្តើម បញ្ចាំងជូន ទស្សនិកជនទស្សនា នៅចុងឆ្នាំ២០១៤នេះ ដូច្នេះសូមប្រិយមិត្ត ចូលរួមគាំទ្រ ស្នាដៃកូន ខ្មែរ និងរងចាំចូលរួមទស្សនាខ្សែភាពយន្ត «ហនុមាន» នេះទាំងអស់គ្នា៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star movie khmer movie khmer star hanuman