ព័ត៌មានកីឡា៖ ក្លឹបស្ដេចស Real Madrid កាលពីយប់មិញបានបំបាក់ក្រុម ភ្ញៀវយ៉ាងស្ពឹកមុខ ក្រោមលទ្ធផលពិន្ទុ ៤-០ ក្រោមយុទ្ធសារនៃការស្វែងរកគ្រាប់បាល់ដោយកីឡាករ Cristiano Ronaldo និង Benzema ។
ជាការពិតណាស់ ថ្ងៃបើកទ្វារដំបូង នៃព្រឹត្ដិការណ៍ Champions League ក្លឹប Real Madrid បានបំពេញកាតព្វកិច្ចយ៉ាងល្អ ស្វាគមន៍ភ្ញៀវមកពីទឹកដី អ៊ុយក្រែន គឺក្លឹប Shakt Donsk ដោយសម្រេចលទ្ធផល ពិន្ទុ ៤-០ ក្រោមភាពស្វិតស្វាញនៃការរកគ្រាប់បាល់ដោយកីឡាករ Cristiano Ronaldo រហូតដល់ទៅ ៣ គ្រាប់ នៅនាទី ៥៥, ៦៣ (គ្រាប់ប៉េណង់ទី ពីរគ្រាប់ចុងក្រោយ), ៨១ និង Benzema នៅនាទីទី ៣០ ។ ទន្ទឹមនឹងការប្រកួតតស៊ូយ៉ាងស្វិតស្វាញ និងទទួលបានគោគជ័យនេះផងដែរ កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម មួយរូបទៀត គឺ Gareth Bale បានត្រូវប្ដូរចេញពីការប្រកួត ត្រឹមនាទីទី ៣២ ដោយហេតុមានបញ្ហារបួស នឹងជំនួសមកវិញនូវកីឡាករ Mateo Kovacic រហូតចប់ការប្រកួត ។
ទដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្ដិការណ៍ប្រកួតនោះ Ronaldo គឺជាមុខសញ្ញាតែមួយគត់ ដែល ត្រូវបានគេរំពឹងទុកថា នឹងអាចស្វែងរកគ្រាប់បាល់បានច្រើនជាងគេ ហើយក៏ជាចំនុចគ្រោះថា្នក់ផងដែរ ចំពោះក្លឹប Shakt Donsk នៅរាត្រីនោះ ។
ថ្លែងពីការសប្បាយចិត្ដ Ronaldo បានប្រាប់ទៅកាន់អ្នក ការសែតថា ខ្លួនពិតជារីករាយនឹងលទ្ធផលទទួលបាននេះណាស់ ដែលការប្រកួតទើបតែចាប់ផ្ដើម ២ ប្រកួត ខ្លួនអាច ស្វែងរកគ្រាប់បាល់រហូតដល់ទៅ ៨ គ្រាប់ ទៅហើយ ។ ប្រភពដដែលបានបានបន្ដទៀតថា លទ្ធផលទាំងនេះ គឺមិនមែនជាបំណងរបស់ខ្លួនទេ ព្រោះមហិច្ឆិតាពិតប្រាកដ គឺចង់ក្លាយជាកីឡាករដែលល្បីជារៀងរហូត ហើយអ្វីដែលខ្លាចបំផុត គឺស្លាប់ទាំងនៅក្មេង។
Ranaldo កាលពីសប្ដាហ៍មុន បានស្វែងរកគ្រាប់បាល់បានដល់ទៅ ៥ គ្រាប់ក្នុងលទ្ធផលពិន្ទុ ៦-០ ប៉ះជាមួយក្លឹប Espanyol ហើយជំនួបប្រកួតលើកនេះ កីឡាករ អាចរកបានពិន្ទុដល់ទៅ ៣ គ្រាប់ទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី