បណ្ដាឧទ្ធម្ភាគចក្រថ្មីបំផុតដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនជាង ២០០ មកពីប្រទេសចំនួន
១៨ នៅទូទាំងពិភពលោក បានមកជួបជុំគ្នានៅក្នុងពិព័រណ៌ឧទ្ធម្ភាគចក្រឆ្នាំ ២០១២ នៅរុស្ស៊ី។
ពិព័រណ៌ឧទ្ធម្ភាគចក្រ HeliRussia ឆ្នាំ ២០១២ គឺជាពិធីតាំងពិព័រណ៌អន្ដរជាតិ បង្ហាញឧទ្ធម្ភាគចក្រ
សុទ្ធសាធ។ ពិធីតាំងពិព័រណ៌នេះមានដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនរចនាឧទ្ធម្ភាគចក្រចំនួន
ជាង ២០០ ក្រុមហ៊ុន មកពីប្រទេសចំនួន ១៨ ក្នុងពិភពលោក។
ពិព័រណ៌ HeliRussia ឆ្នាំ ២០១២ ត្រូវបានចាប់ផ្ដើមបើកអោយចូលទស្សនាចាប់ពីថ្ងៃទី ១៧ឧសភា ដល់ថ្ងៃទី ១៩ ឧសភានេះ បានអនុញ្ញាតអោយភ្ញៀវចូលទស្សនាឧទ្ធម្ភាគចក្រយោធា ក៏ដូចជាស៊ីវិល
ដោយសេរី។ នេះគឺជាការតាំងពិព័រណ៌ឧទ្ធម្ភាគចក្រលើកទី ៥ ហើយ ដែលត្រូវបានរុស្ស៊ីប្រារព្ធធ្វើ
ឡើង។
ឧទ្ធម្ភាគចក្រពហុមុខងារ Robinson R44
ខាងក្នុងឧទ្ធម្ភាគចក្រ Ka-60 របស់រុស្ស៊ី
ឧទ្ធម្ភាគចក្រ Ka-60 របស់រុស្ស៊ីត្រូវបានគេចាប់អារម្មណ៍ច្រើននៅក្នុងពិព័រណ៌នេះ
ភ្ញៀវកំពុងសាកល្បងប្រព័ន្ធបញ្ជារបស់ឧទ្ធម្ភាគចក្រ Ka-62 របស់រុស្ស៊ី
ពិព័រណ៌ HeliRussia ឆ្នាំ ២០១២ ត្រូវបានចាប់ផ្ដើមបើកអោយចូលទស្សនាចាប់ពីថ្ងៃទី
១៧ឧសភា ដល់ថ្ងៃទី ១៩ ឧសភា។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Ria, Xinhua