CamNews

តារា 

Kim Hyun Joong ទទួលបានកន្រ្តកផ្កាពី Justin Bieber?

ក្រោយពេលដែលបានចេញសម្ដែងថែមមួយឆាកទៀតកាលពីថ្ងៃសៅរ៍នៅ Saitama Arena ប្រទេស
ជប៉ុន គេសង្កេតឃើញតារាចម្រៀង Kim Hyun Joong ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅមិនត្រឹម
តែទទួលបានពីប្រិយមិត្តនោះទេ គេសង្កេតឃើញមានបាច់ផ្កាពីសំណាក់តារាល្បីៗផងដែរ។

ខាងផលិតករបានបង្ហាញរូបភាពកន្រ្តកផ្កាដែលទទួលបានពីសំណាក់តារាល្បីជាច្រើនដែលបានផ្ញើ
ហើយអ្នកទាំងអស់នោះសុទ្ធសឹងតែជាតារាល្បីក្នុងប្រទេសកូរ៉េ និងជប៉ុន ដូចជា Shun Oguri, Bae
Yong Joon, Kim Soo Hyun, Joo Ji Hoon មិនត្រឹមតែប៉ុណ្ណោះគេឃើញមានបាច់ផ្កាដែលទទួលបាន
ពី Justin Davis និង Justin Bieber ផងដែរ៕
 

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: Kim Hyun Joong. Japanpop Justin Bieber